Brighton ទាក់​យក​បាន Adam Lallana ពី Liverpool ដោយ​គ្មាន​អស់​លុយ​មួយ​កាក់​មួយ​សេន

ក្លឹប Brighton បាន​ប្រកាស​នៅ​ដំណឹង​ផ្លូវការ​មួយ ជុំវិញ​ការ​ចុះ​ហត្ថលេខា​នាំ​យក​កីឡាករ​ឥត​តម្លៃ​ខ្លួន (ឬ​កីឡាករ​ផុត​កុងត្រា) របស់ Liverpool នោះ​គឺ Adam Lallana។

ខ្សែ​បម្រើ​វ័យ ៣២ ឆ្នាំ​បាន​មក​ចូលរួម​នៅ​ហង្ស​នា​ឆ្នាំ ២០១៤ ហើយ​បាន​ជោគជ័យ​ឈ្នះ​ពាន​ច្រើន​គួរ​សម រាប់​ទាំង​ពាន​ធំៗ UCL និង PL កន្លង​ទៅ​ដែរ​នោះ។

អ្នកចាត់ការ​ក្លឹប Brighton គឺ​លោក Graham Potter បាន​និយាយ​ជុំវិញ​ការ​មក​ដល់​នៃ​ចំណូល​ថ្មី​រូប​នេះ​ថា៖ “ការ​មក​ដល់​របស់ Adam ជា​ការ​ចុះ​ហត្ថលេខា​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ ខ្ញុំ​ជឿ​ថា​អ្នក​គាំទ្រ​នឹង​ពិត​ជា​ចង់​ឃើញ​ការ​លេង​របស់​គេ និង​នៅ​ពេល​ដែល​ការ​ប្រកួត​អាច​ត្រលប់​មក​ដូច​ដើម​វិញ”។

បញ្ជាក់​ថា Lallana បាន​បង្ហាញ​ខ្លួន​លើក​ចុង​ក្រោយ​បង្អស់ ក្រោម​ការ​ដឹកនាំ​របស់ Klopp នៅ​ប្រកួត​កាល​ពី​ខែ​មិនា ហើយ​គេ​បាន​ខកខាន​វត្តមាន​ឈរ​ជើង​លើ​ទីលាន​អស់​រយៈ​ពេល​ច្រើន​ខែ​មក​ហើយ មុន​នឹង​ដល់​ថ្ងៃ​ចាកចេញ​ទៅ​នេះ៕

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT