Arthur ​បដិសេធ​មិន​លេង​ឱ្យ Barcelona ​ទៀត​ទេ​

​Arthur ​បាន​សម្រេច​ការ​ផ្ទេរ​ទៅ​លេង​នៅ​ក្រុម Juventus ​ហើយ ប៉ុន្តែ​រូបគេ​ត្រូវ​រង់ចាំ​រហូត​ដល់​ចប់​រដូវ​កាល​នេះ​សិន ទើប​អាច​ចូល​ហាត់​និង​ពេញ​សិទ្ធិ​បាន។

​ដោយ​បច្ចុប្បន្ន​នេះ ​កីឡាករ​ប្រេស៊ីល​នៅ​ជាមួយ​ក្រុម FC Barcelona ​សិន​ទេ ​ព្រោះ​ការ​ប្រកួត​រដូវ​កាល​នេះ​មិន​ទាន់​បញ្ចប់ ​នៅ​សល់ UEFA Champions League ​មួយ​ទៀត។ ត្បិត​តែ​យ៉ាង​នេះ​ក្ដី សាមី​ខ្លួន Arthur ​បាន​បដិសេធ​ឈប់​លេង​ឱ្យ​ក្រុម​អ្នក​មាន​បុណ្យ​ហើយ ​ក្នុង​ការ​ប្រកួត​នៅ​សល់​ទាំង​អស់​រដូវ​កាល​នេះ។ ​ដូច្នេះ ​ការ​ប្រកួត​ទល់​ក្រុម​Napoli ​ជើង​ទី​២ ​នា​ខែ​ក្រោយ​នេះ ​នឹង​មិន​មាន​វត្តមាន​របស់ Arthur ​ឡើយ។

​ការ​និយាយ​បែប​នេះ គឺ​ដោយសារ​តែ​លោក Setien ​លែង​ប្រើប្រាស់​រូបគេ​ទៅ​ហើយ ​នៅ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ។ ដូច្នេះ​ហើយ ​កីឡាករ​វ័យ​២៣​ឆ្នាំ​នេះ​ក៏​សម្រេច​ចិត្ត​ឈប់​លេង​ឱ្យ Barcelona ​តែ​ម្ដង ​ដើម្បី​កុំ​ឱ្យ​មាន​ភាព​មិន​ល្អ​នឹង​គ្នា​កើត​ឡើង ​ព្រោះ​រូបគេ​នៅ ​ក៏​មិន​ដាក់​ឱ្យ​លេង​ដដែល៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT