Liverpool ​ស៊ី​ក្រុម Man City ​២-១ ​នៅ​ពាន ICC

ហង្ស​ក្រហម Liverpool​ ពិត​ជា​ធ្វើ​បាន​ល្អ​មែន​នៅ​ពាន​រង្វាន់ International Champions Cup ​ដោយ​បាន​យក​ឈ្នះ​លើ​ក្រុម​ខ្លាំង Manchester City ​ក្នុង​លទ្ធផល ២-១។

កីឡាករ​វ័យ​ក្មេង Sane ​ជា​អ្នក​រក​គ្រាប់​បាល់​នាំ​មុខ​បាន​មុន​ឱ្យ​ក្រុម Manchester City ​នៅ​នាទី​៥៧ ដោយ​ទទួល​បាន​បាល់​ Assist ​ពី​មិត្ត​រួម​ក្រុម Bernardo Silva ។ យ៉ាងណាមិញ ​ក្រោយ​ពី​នាំ​មុខ​នេះ​ហើយ ​ក្រុម​ Liverpool ​បាន​ផ្លាស់​ប្ដូរ​កីឡាករ Salah ​ចូល ​ហើយ​ក៏​រក​គ្រាប់​បាល់​បាន​ភ្លាម​តែ​ម្ដង​នៅ​នាទី​៦៣​នៃ​ការ​ប្រកួត។ ជិត​នឹង​ចប់​ទៅ​ហើយ​នោះ Mane ​កីឡាករ​សំខាន់​ក្នុង​ក្រុម​អាច​រក​បាន​១​គ្រាប់​ទៀត ដើម្បី​ជា​ការ​យក​ឈ្នះ​លើ​ក្រុម​ជើង​ឯក​លីគ​កំពូល​អង់គ្លេស​តែ​ម្ដង​ក្នុង​លទ្ធផល ២-១។

ដោយ​ឡែក​គូ​ជក់​ចិត្ត​១​គូ​ទៀត​ដែរ គឺ Juventus ​ជាមួយ Bayern Munich ​នោះ ​ក្រុម​ជើង​ឯក​អ៊ីតាលី​បាន​យក​ឈ្នះ​លើ​ក្រុម​ជើង​ឯក​អាល្លឺម៉ង់​ក្នុង​លទ្ធផល​ ២-០ ​ឯ​ណោះ៕ប្រភព៖ DailyMail

  • Liverpool ​ស៊ី​ក្រុម Man City ​២-១ ​នៅ​ពាន ICC