Solskjaer ​ចង់​បាន​ជ័យជម្នះ​លើ​ក្រុម Leicester City ​

​ក្រុម Manchester United ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម Leicester City ​ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​បិទ​ការ​ប្រកួត Premier League ​រដូវ​កាល​នេះ ​ហើយ​វា​ក៏​ជា​ការ​ប្រកួត​កាត់​សេចក្ដី​យក​ក្រុម​ឡើង​ទៅ​លេង​នៅ UEFA Champions League ​ផង​ដែរ។

​សម្រាប់​ការ​ប្រកួត​នេះ ​ក្រុម​បិសាច​ក្រហម​ត្រូវ​ការ​តែ​ស្មើ​ក៏​ពួកគេ​មាន​ឱកាស​ឡើង​ទៅ​លេង​នៅ​ UEFA Champions League ដែរ ព្រោះ​បច្ចុប្បន្ន​ពួកគេ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​៣​ស្រាប់។ តែ​សម្រាប់​លោក Solskjaer ​វិញ ​ប្រកួត​ចុង​ក្រោយ​នេះ ​លោក​ទាមទារ​ជ័យជម្នះ​ដាច់​ខាត មិន​មែន​លេង​ដើម្បី​ចង់​ស្មើ​នោះ​ទេ។ ​អ្នក​ចាត់ការ​វ័យ​ក្មេង​រូប​នេះ ​អះអាង​ថា​លោក​ចង់​បាន​ជ័យជម្នះ​ជា​ជាង​ការ​ផ្សង​សំណាង​វិញ។

“យើង​ចង់​យក​៣​ពិន្ទុ​ពេញ​ពី​ក្រុម Leicester City ​ហើយ​យើង​មិន​ប្ដូរ​គោលដៅ​នេះ​ទេ។ យើង​ចង់​លេង​ប្រកួត​នេះ​ឱ្យ​ល្អ​បំផុត ​យើង​ចង់​ទៅ​ផ្ទះ​របស់​ពួកគេ ​និង​ព្យាយាម​ដើម្បី​យក​ជ័យជម្នះ។ ​វា​មិន​ទាន់​ចប់​ទេ ​គ្រប់​វិនាទី​ទាំង​អស់​សុទ្ធ​តែ​អាច​ធ្វើ​ឱ្យ​យើង​គ្រោះថ្នាក់។ ​យើង​បាន​ផ្ដល់​ឱកាស​ឱ្យ​ខ្លួន​ឯង ដើម្បី​បាន​លេង Champions League ​ហើយ”។ សម្ដី​លោក Solskjaer ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT