Juventus ​នឹង​លើក​ពាន Serie A ​នៅ​យប់​នេះ ​ក្រោយ Inter ​ភ្លាត់​ស្មើ​យប់មិញ​

​ក្រុម Juventus ​នឹង​លើក​ពាន​រង្វាន់ Serie A ​នៅ​យប់​នេះ​តែ​ម្ដង ​ប្រសិន​បើ​ពួកគេ​អាច​យក​ឈ្នះ​លើ​ក្រុម Udinese ​បាន​នៅ​ម៉ោង​១២:៣០​នាទី​រំលង​អាធ្រាត្រ​នេះ​។

​ក្រុម Inter Milan ​ដែល​លេង​ស្មើ​ក្រុម Fiorentina ​ក្នុង​លទ្ធផល ០-០ ​នោះ គឺ​បាន​ផ្ដល់​ឱកាស​ល្អ​សម្រាប់​ក្រុម Juventus ​ហើយ​ត្រឹម​សប្ដាហ៍​ទី​៣៥​នេះ។ ​ពោល​គឺ​ប្រសិន​បើ Juventus ​លេង​ឈ្នះ​នៅ​យប់​នេះ ​នោះ​ពួកគេ​នឹង​បាន​លើក​ពាន​រង្វាន់ Serie A ​តែ​ម្ដង ទោះ​សល់​៣​ប្រកួត​ក្នុង​ដៃ​ទៀត​ក៏​ដោយ។ បើ​ឈ្នះ Juventus ​នឹង​ដាច់​ពិន្ទុ​ក្រុម​លេខ​២ Atalanta ​៩​ពិន្ទុ ​និង​ដាច់ Inter Milan ​១០​ពិន្ទុ។ ​ដាច់​ត្រឹម​៩​ពិន្ទុ​ពី​ក្រុម​លេខ​២ ​ហើយ​សល់​៣​ប្រកួត​ក្នុង​ដៃ គឺ​អាច​ធ្វើ​ឱ្យ Juventus ​លើក​ពាន​បាន​ហើយ ព្រោះ Head-to-head ​របស់ Juventus ​ល្អ​ជាង Atalanta ។

រំលឹក​ថា​ប្រសិន​បើ​រដូវ​កាល​នេះ Juventus ​ឈ្នះ​ពាន​រង្វាន់​ទៀត ​នោះ​៩​រដូវ​កាល​ជាប់​គ្នា​ហើយ​ដែល​ក្រុម​មួយ​នេះ​លើក​ពាន​លីគ​កំពូល​អ៊ីតាលី ដែល​ជា​កំណត់ត្រា​ក្ដោប​ពាន​បាន​ច្រើន​ឆ្នាំ​ជាប់​គ្នា​ជាង​គេ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT