គ្រូ​បង្វឹក​អង់គ្លេស ​មាន​ឈ្មោះ​ជា​បេក្ខភាព​ដណ្ដើម​ពាន​រង្វាន់​គ្រូ​បង្វឹក​ល្អ​ប្រចាំ​ឆ្នាំ

Gareth Southgate ​គ្រូ​បង្វឹក​របស់​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ​ជាប់​ឈ្មោះ​ជា​បេក្ខភាព​ទាំង​១១ ​ដណ្ដើម​យក​ពាន​រង្វាន់​គ្រូ​បង្វឹក​ល្អ​ជាង​គេ​ប្រចាំ​ឆ្នាំ FIFA The Best Men’s Coach 2018។

ក្រោយ​ពី​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​បាន​ល្អ​នៅ​ព្រឹត្តិការណ៍ World Cup ​កន្លង​ទៅ ​ទទួល​បាន​លេខ​៤ ​លោក Southgate ​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង​មែនទែន។ ត្បិត​អី​អង់គ្លេស ជា​ក្រុម​មាន​លីគ​ល្បី​ឈ្មោះ ប៉ុន្តែ​ជម្រើស​ជាតិ​វិញ​ធ្វើ​មិន​បាន​ល្អ​ឡើយ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​មក​នេះ។ ដោយ​តែ​មើល​ឃើញ​ផល​ល្អ​នេះ​ហើយ ​បាន​ជា​គេ​បោះ​យក​គ្រូ​បង្វឹក​រូប​នេះ​ឱ្យ​មាន​ឈ្មោះ​ជា​បេក្ខភាព​ទាំង​១១​ដណ្ដើម​យក​ពាន​រង្វាន់​ធំ​នេះ​ដែរ។

 

យ៉ាងណាមិញ ​១១​នាក់​ដែល​ជា​បេក្ខភាព​ដណ្ដើម​នោះ ​មាន​តែ​២​នាក់​ប៉ុណ្ណោះ​ហាក់​ដូចជា​ធ្វើ​បាន​ល្អ​ជាង​គេ ​ពោល​គឺ​លោក Didier Deschamps ​គ្រូ​បង្វឹក​ជម្រើស​ជាតិ​បារាំង និង​លោក Zidane ​អ្នក​ចាត់ការ​ក្រុម Real Madrid ។ Didier Deschamps ​ជា​អ្នក​នាំ​បារាំង​លើក​ពាន World Cup ​ជា​លើក​ទី​២ ក្នុង​ប្រវត្តិសាស្ត្រ ស្រប​ពេល​ដែល Zidane ​វិញ  ជា​អ្នក​ចាត់ការ​នាំ Real Madrid ​លើក​ពាន UEFA Champions League ​បាន​៣​សម័យ​កាល​ជាប់​គ្នា។

សូម​បញ្ជាក់​ថា​បេក្ខភាព​ទាំង​១១​នាក់​រួម​មាន Gareth Southgate,  Didier Deschamps , Zidane , Ernesto Valverde, Diego Simeone, Roberto Martinez, Jurgen Klopp, Pep Guardiola, Zlatko Dalic, Stanislav Cherchesov ​និង ​Massimiliano Allegri៕ប្រភព៖​ ​DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT