Messi ​បំបែក​កំណត់ត្រា​អ្នក Assists ​ច្រើន​បំផុត​ក្នុង​មួយ​រដូវ​កាល​នៅ La Liga ​

ខ្សែ​ប្រយុទ្ធ​ Lionel Messi ​បាន​ចារ​ឈ្មោះ​ក្នុង​កំណត់ត្រា​របស់ La Liga ​ទៀត​ហើយ ​ក្រោយ​ពី​ក្លាយ​ជា​អ្នក​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​ច្រើន​ជាង​គេ​បំផុត​ក្នុង​មួយ​រដូវ​កាល​។

​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន ​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​​បាន​២១​គ្រាប់​ហើយ​នៅ​រដូវ​កាល​នេះ ​ដែល​បាន​ក្លាយ​ជា​អ្នក​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​ច្រើន​ជាង​គេ​បំផុត​ក្នុង​១​រដូវ​កាល​។ ​វា​បាន​ក្លាយ​ជា​កំណត់ត្រា​ថ្មី​សម្រាប់​ពាន​រង្វាន់ La Liga ​ដែល​មិន​មាន​នរណា​ម្នាក់​ធ្លាប់​ធ្វើ​បាន​ដល់​នេះ​ទេ។ មិន​ត្រឹម​តែ​បង្កើត​កំណត់ត្រា​នេះ​ទេ ​Messi ​រដូវ​កាល​នេះ ក៏​បាន​ឈ្នះ​ស្បែក​ជើង​មាស​ផង​ដែរ ដោយ​រក​បាន​២៥​គ្រាប់។

​ក្រុម​ FC Barcelona ​សម្រាប់​រដូវ​កាល​នេះ ​បាន​ត្រឹម​ចំណាត់​ថ្នាក់​លេខ​២​ក្នុង​តារាង ​ដោយ​បាន​ចាញ់​ពិន្ទុ​ក្រុម​លេខ​១ Real Madrid ​ដល់​ទៅ​៥​ពិន្ទុ។ ​ក្រុម​អធិរាជ​ស​នៅ​សល់​ពាន​១​ពាន​ទៀត គឺ UEFA Champions League ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ជើង​ទី​២៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT