Phile Neville ​ថា Man Utd ​ដាក់​កីឡាករ​ខុស ទើប​លេង​ចាញ់ Chelsea ​៣-១​

​ក្រុម Manchester United ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Chelsea ​ក្នុង​លទ្ធផល ​៣-១ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ FA Cup ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។

​ក្រុម Man Utd ​ដែល​មុន​ប្រកួត​មាន​កំណត់ត្រា​មិន​ចាញ់​១៩​ប្រកួត​នោះ ​មិន​អាច​មាន​ឱកាស​ច្រើន​ដូច​មុន​ទេ ​ពេល​ប៉ះ​ក្រុម Chelsea ​លើក​នេះ។ ​លោក Ole ​បាន​ប្រើប្រាស់​យុទ្ធសាស្ត្រ​ថ្មី​សម្រាប់​ការ​ប្រកួត​នេះ ដែល​លោក​មិន​ធ្លាប់​ប្រើ​ពី​មុន​មក​នោះ​ទេ។ ​កត្តា​នេះ​ហើយ ​ទោះ​ទើប​ទម្រង់​លេង​ក្រុម​មិន​ល្អ​ដូច​ប្រកួត​មុន​ៗ ​ហើយ​ក៏​បរាជ័យ​ដល់​ទៅ ៣-១ ​តែ​ម្ដង ​ធ្លាក់​ត្រឹម​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​។

​សម្រាប់​ទម្រង់​លេង​នេះ​ដែរ ​ត្រូវ​បាន​លោកPhile Neville ​វីរបុរស​ម្នាក់​របស់​ក្លឹប Man Utd ​និយាយ​ថា​៖

“ខ្ញុំ​មើល​ឃើញ​កីឡាករ​លេង​មិន​ល្អ​ទេ​នៅ​លើ​ទីលាន​ថ្ងៃ​នេះ ប្រហែល​មាន​តែ Bruno ​មួយ​ប៉ុណ្ណោះ​ដែល​លមើល​ទៅ​ល្អ។ ខ្ញុំ​គិត​ថា Ole ​ឃើញ​ក្រុម​ខុស ​ហើយ​ប្រើ​បច្ចេកទេស​ខុស​ហើយ​សម្រាប់​ការ​ប្រកួត​នេះ”៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT