Solskjaer ​៖​ខ្ញុំ​ឱ្យ Bruno ​និង Rashford ​ចែក​គ្នា​ស៊ុត​ប៉េណាល់ទី ​បើ​មាន​

​លោក Solskjaer ​អ្នក​ចាត់ការ​ក្រុម Manchester United ​បាន​បញ្ជាក់​ថា​លោក​ឱ្យ​ខ្សែ​ប្រយុទ្ធ Rashford ​និង Bruno ​ចែក​គ្នា​ស៊ុត​ប៉េណាល់ទី ​ប្រសិន​បើ​ក្រុម​ទទួល​បាន​បាល់​ប៉េណាល់ទី។

ក្រុម​បិសាច​ក្រហម Manchester United ​នឹង​ត្រូវ​លេង​ទល់​ក្រុម Aston Villa ​នៅ​ម៉ោង​២:១៥​នាទី​រំលង​អាធ្រាត្រ​នេះ ​សម្រាប់​ការ​ប្រកួត Premier League ​សប្ដាហ៍​ទី​៣៤។ ការ​ប្រកួត​នេះ​ដែរ ​សំខាន់​ណាស់​សម្រាប់​ក្រុម​ទាំង​ពីរ ពោល​គឺ Man Utd ​ត្រូវ​ការ​ឈ្នះ​ដាច់​ខាត​ដើម្បី​ប្រជែង​ចូល Top4 ​និង Aston Villa ​វិញ​ក៏​ត្រូវ​ការ​ឈ្នះ​ដូច​គ្នា ​ដើម្បី​មាន​ឱកាស​គេច​ឱ្យ​ផុត​តំបន់​កាត់​ចោល។ ​

​មុន​ការ​ប្រកួត​នេះ​ចាប់​ផ្ដើម លោក Solskjaer ​អ្នក​ចាត់ការ​ក្រុម Man Utd ​បាន​និយាយថា​លោក​មាន​ទំនុក​ចិត្ត​ថា​នឹង​ទទួល​បាន​ជ័យជម្នះ​បន្ដ​ទៀត។ ​វា​ជា​ប្រកួត​សំខាន់ ​ហើយ​ច្បាស់​ណាស់​៣​ពិន្ទុ​ជា​រឿង​ចាំ​បាច់​បំផុត​សម្រាប់​ក្រុម​ខ្លួន។ ​សម្រាប់​រឿង​ចាត់​តាំង​អ្នក​ស៊ុត​ប៉េណាល់ទី​វិញ ​អ្នក​ចាត់ការ​ខាង​លើ​នេះ ​បញ្ជាក់​ថា​នរណា​ស៊ុត​ក៏​បាន​ឱ្យ​តែ​ក្រុម​ឈ្នះ។ ​ដោយ​បច្ចុប្បន្ន​នេះ ​លោក​ថា Rashford ​និង Bruno ​ជា​អ្នក​ទទួល​តំណែង​ប៉េណាល់ទី​នេះ ​ដោយ​ចែក​គ្នា​ស៊ុត​ម្ដង​ម្នាក់៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT