James ​ចង់​ផ្លាស់​មក​លេង​នៅ​ក្រុម Man United ​ជាង​គេ​

James Rodriguez ​របស់​ក្រុម Real Madrid ​បាន​ដាក់​គោលដៅ​យក​ក្រុម Manchester United ​ជាង​គេ ​ក្នុង​ចំណោម​ក្លឹប​ដែល​ចង់​បាន​រូបគេ​ទាំង​អស់។

​James ​ត្រូវ​បាន​ក្លឹប Real Madrid ​ដាក់​លក់​ចេញ​នៅ​រដូវ​កាល​ខាង​មុខ​នេះ ​ក្រោយ​ពី​រូបគេ​មិន​ស្ថិត​ក្នុង​ចំណោម​កីឡាករ​ដែល​លោក Zidane ​ត្រូវ​ប្រើប្រាស់​នោះ​ទេ។ ​ខ្សែ​ប្រយុទ្ធ​កូឡ៊ុំបី​ខាង​លើ​នេះ ​មាន​ក្លឹប​ជា​ច្រើន​ចង់​បាន ​ទាំង​នៅ​អង់គ្លេស​និង​អ៊ីតាលី។ ​នៅ​អង់គ្លេស​មាន Man Utd  , Arsenal , Wolves ​និង Everton ​ជា​ដើម សុទ្ធ​តែ​ទាក់ទង​ចង់​បាន​រូបគេ​ទៅ​លេង​ឱ្យ​នៅ​រដូវ​កាល​ក្រោយ។

​តែ​បើ​តាម​សាមី​ខ្លួន​ផ្ទាល់​តែ​ម្ដង រូបគេ​ចង់​ទៅ​លេង​នៅ Old Trafford ​ជាង​គេ។ ​អតីត​កីឡាករ Monaco ​រូប​នេះ ​ចង់​មាន​ឱកាស​លេង​ពេញលេញ​ទើប​សម្រេច​ចិត្ត​ចាកចេញ​ពី Real Madrid ​។ ​តម្លៃ​ផ្ដាច់​កុងត្រា​វិញ ​ត្រូវ​បាន​គេ​ដឹង​ថា​ប្រមាណ​ជា​២២​លាន​ផោន​ប៉ុណ្ណោះ ​ព្រោះ​កុងត្រា​របស់​កីឡាករ​វ័យ​២៨​ឆ្នាំ​ក៏​នៅ​សល់​តិច​ផង​ដែរ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT