លោក Jurgen Klopp ដាក់គោលដៅយកពានយ៉ាងតិចមួយនៅរដូវកាលនេះ ក្រោយពីក្រុម Liverpool ខកខានលើកពានជាច្រើនឆ្នាំមកហើយ។
គិតត្រឹមពេលនេះ ក្លឹប Liverpool បានចំណាយប្រាក់១៧៥លានផោនហើយ ដើម្បីទិញកីឡាករ៤នាក់មករួមក្រុម។ ដោយមានការចំណាយច្រើនយ៉ាងនេះ លោក Klopp រំពឹងថានឹងទទួលបានលទ្ធផលមកវិញនៅរដូវកាលថ្មី យ៉ាងហោចណាស់ក៏បានពាន១ដែរ ដើម្បីជូនអ្នកគាំទ្រ។ ស្របពេលការចំណាយគឺប្រធានក្លឹបបានព្រមតាមការចង់បានរបស់អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់រូបនេះហើយ។
វត្តមានរបស់លោក Klopp មកដឹកនាំក្រុម Liverpool តាំងពីឆ្នាំ២០១៥ ហើយបានឈានដល់វគ្គផ្ដាច់ព្រ័ត្រ៣ដងមកហើយដែរ ប៉ុន្តែមិនទាន់អាចឈ្នះពានម្ដងណាឡើយ។ អ្នកចាត់ការរូបនេះបាននិយាយចំពោះរឿងខាងលើថា៖ “អ្នករាល់គ្នា អាចនិយាយបានថាយើងគួរដល់ពេលឈ្នះពានខ្លះហើយ។ ខ្ញុំមិនអាចធានា១០០%ថានឹងឈ្នះទេ ប៉ុន្តែខ្ញុំដឹងថាក្រុមយើងរបស់ត្រូវតែឈ្នះពានខ្លះ យើងត្រូវតែធ្វើវាឱ្យបាន”៕ប្រភព៖ DailyMail