សហព័ន្ធកីឡាបាល់​ទាត់​មីយ៉ាន់ម៉ា គ្រោង​ដំណើរពាន​រង្វាន់យុវជនវ័យក្រោម១៤ឆ្នាំ​នៅ​ខែកញ្ញា

សហព័ន្ធកីឡាបាល់​ទាត់​មីយ៉ាន់ម៉ា គ្រោង​នឹង​ដំណើរ​ការប្រកួត ពាន​រង្វាន់ជម្រើស​ជើង​ឯកថ្នាក់​ជាតិ​កម្រិត​វ័យ​ក្រោម​១៤​ឆ្នាំ ឬUnder-14 Youth League ដើម្បី​បន្ត​អភិវឌ្ឍន៍​យុវជន​របស់​ខ្លួន​សម្រាប់​ពាន​រង្វាន់​នានា​ក្នុង​ពេល​អនាគត។

តាម​ការ​ប្រកាស​ពាន​រង្វាន់​នេះនឹង​ចាប់​ប្រកួត​នៅ​ខែ​កញ្ញាឆ្នាំ​២០២០។​អគ្គលេខាធិការ​សហព័ន្ធកីឡាបាល់​ទាត់​មីយ៉ាន់ម៉ា​លោក Ko Ko Thein និយាយ​ថា៖”យើងទទួលបានការយល់ព្រមពី FIFA ក្នុងការរៀបចំលីកយុវជននេះ ហើយយើងនឹងពិភាក្សាអំពីរយៈពេលនៃការប្រកួតជាមួយគណៈកម្មាធិការប្រកួតប្រជែងយុវជន។ អង្គភាពបាល់ទាត់ថ្នាក់ក្រុង ក៏នឹងសហការផងដែរក្នុងការជ្រើសរើសកីឡាករដែលមានទេពកោសល្យពីលីកសម្រាប់សាលារបស់យើង”។

មាន​ក្រុមចំនួន​២៤​មក​ពី​ពេញ​ផ្ទៃប្រទេស​មីយ៉ាន់​ចូល​រួម​ហើយ​ក្រុម​ទាំងអស់​នឹងបែក​ចែក​ជា​៤តំបន់​ជាមួយ​ការ​ប្រកួត​បែប​ក្នុងនដី​និង​ក្រៅ​ដី។ មាន១៨៩ការ​ប្រកួត​ទាំងអស់​ហើយ​នឹង​ចំណាយ​ពេល​៦​ខែ​ដែល​កិច្ចការ​នេះ​សហព័ន្ធកីឡាបាល់​ទាត់​មីយ៉ាន់ម៉ា​និង​ក្រសួង​អរបរំយុវជននិង​កីឡាជាអ្នក​រៀប​ចំ​ទាំងស្រុង៕

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT