Liverpool ជាប់​ឈ្មោះ​ក្នុង​កំណត់ត្រា​អាក្រក់​មួយ​សារ​ជា​ថ្មី ដែល​ខកខាន​កើត​មាន​អស់ ២៨ ឆ្នាំ

នៅ​ប្រកួត​ដំបូង​ក្រោយ​ជាប់​ឈ្មោះ​ជា​ក្រុម​ឈ្នះ​ជើង​ឯក​រដូវ​កាល ២០១៩/២០ របស់ Liverpool គឺ​បាន​រង​បរាជ័យ​ដោយ​លទ្ធផល ៤-០ ក្រោម​ថ្វី​ជើង​របស់ Manchester City។

នៅ​បរាជ័យ​នេះ​សោត​ក្រៅ​ពី​របូត​ពិន្ទុ ក៏​បាន​រុញ​ឲ្យ​ក្រុម​របស់​លោក Jurgen Klopp ជាប់​ឈ្មោះ​ក្នុង​កំណត់ត្រា​ដ៏​អាក្រក់​តាំង​ពី​ ២៨ ឆ្នាំ​មុន ​ដែល​ខកខាន​ការ​រក​គ្រាប់​បាល់​នៅ ៥ ប្រកួត​ក្រៅ​ដី​ជាប់​គ្នា។ កំណត់ត្រា​នេះ​កើត​ឡើង​ចុង​ក្រោយ​បង្អស់​នៅ​ខែ​មេសា ឆ្នាំ ១៩៩២ ដែល​កាល​នោះ​គឺ Liverpool មិន​អាច​រក​បាន​សូម្បី​មួយ​គ្រាប់​នៅ​ប្រកួត​ក្រៅ​ដី​ជា​បន្តបន្ទាប់។

ទាំង ៥ ប្រកួត​ក្រៅ​ដី ដែល​ហង្ស​មិន​អាច​រក​បាន​គ្រាប់​បាល់ មាន​ដូច​ជា​ពេល​ប៉ះ Man City ចាញ់ ៤-០ កាល​ប៉ះ Everton ស្មើ ០-០ កាល​ប៉ះ Chelsea ចាញ់ ២-០ កាល​ប៉ះ Watford ចាញ់ ៣-០ និង​កាល​ប៉ះ At Madrid នៅ UCL ចាញ់ ១-០៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT