Liverpool កាន់​តែ​កៀក​ជិត​ក្នុង​ការ​នាំ​យក​កីឡាករ Bayern Munich ម្នាក់

Liverpool កាន់​តែ​កៀក​ជិត​ក្នុង​ការ​ចុះ​ហត្ថលេខា​នាំ​យក​ខ្សែ​បម្រើ​ Thiago Alcantara ពី​ក្លឹប Bayern Munich នៅ​រដូវ​ក្តៅ​ខាង​មុខ។ នេះ​បើ​តាម​របាយការណ៍​ពី Sport បាន​ចុះ​ផ្សាយ។

អ្នកចាត់ការ​ក្លឹប​ហង្ស​ក្រហម លោក Jurgen Klopp គឺ​ជា​បុគ្គល​មួយ​រូប​ដែល​បាក់​ចិត្ត​លើ​ខ្សែ​បម្រើ​អេស្ប៉ាញ​រូប​នេះ​ជា​ខ្លាំង ពោល​គឺ​មើលឃើញទម្រង់លេងរបស់ Alcantara នាមជាកីឡាករគូប្រជែង តាំងពីលោកនៅដឹកនាំ Dortmund មកម្ល៉េះ។

តាម​តម្លៃ​ខ្លួន​របស់ Alcantara ​គឺ Bayern ទាមទារ​ប្រមាណ ៣៩ លាន​ដុល្លារ ប៉ុន្តែ Liverpool កំពុង​ចរចា​ទម្លាក់​ថ្លៃ​បន្ថែម​ទៀត ដើម្បី​ចង់​បាន​រាង​ធូរ​ជាង​នេះ។

បញ្ជាក់​ថា​រដូវ​កាល ២០១៩/២០ កីឡាករ​វ័យ ២៩ ឆ្នាំ បង្ហាញ​ខ្លួន​បាន ៣៥ ប្រកួត​សរុប រក​បាន ៣ គ្រាប់​និង Assist ២ លើក​ឲ្យ​ក្លឹប៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT