Hazard ​មិន​មាន​ឈ្មោះ​លេង​ឱ្យ Real Madrid ​​នៅ​រាត្រី​នេះ​ទេ​

​ខ្សែ​បម្រើ Eden Hazard ​មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​សម្រាប់​ត្រៀម​ប្រកួត​ទល់​ក្រុម Getafe ​នៅ​ម៉ោង​៣​រំលង​អាធ្រាត្រ​នេះ​ទេ ​ដោយ​ឱ្យ​រូបគេ​សម្រាក​សិន​។លោក Zidane ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​កីឡាករ​បែលហ្សិក​នឹង​សម្រាក​សម្រាប់​ការ​ប្រកួត​នៅ​រាត្រី​នេះ។ ​Hazard ​មិន​មាន​បញ្ហា​របួស​អ្វី​នោះ​ទេ ប៉ុន្តែ​រូបគេ​មិន​អាច​លេង​ប្រកួត​កៀក​គ្នា​ពេក​ឡើយ ​ក្រុម Real Madrid ​មិន​អាច​បង្ខំ​គេ​ឱ្យ​លេង ​ដើម្បី​ប្រឈម​ជាមួយ​ការ​របួស​ឡើយ។ ​

ជាមួយ​ការ​អវត្តមាន​អតីត​កីឡាករ Chelsea ​រូប​នេះ ​លោក Zidane ​ក៏​បាន​ដាក់​បញ្ចូល​ឈ្មោះ ​Lucas Vazquez ​និង​ Luka Jovic ​វិញ​ផង​ដែរ ​ក្រោយ​ជា​សះស្បើយ​ពី​របួស​។សូម​បញ្ជាក់​ថា​បច្ចុប្បន្ន​នេះ​ក្រុម Real Madrid ​កំពុង​នៅ​លេខ​១​កំពូល​តារាង ​ដោយ​ឈ្នះ​១​ពិន្ទុ​លើ​ក្រុម Barcelona ​។ ​ប្រសិន​បើ​ពួកគេ​អាច​យក​ឈ្នះ Getafe ​បាន​ទៀត ​នោះ​នឹង​ដាច់​ដល់​ទៅ​៤​ពិន្ទុ​ឯ​ណោះ៕


ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT