គ្រាប់​បាល់​ទី ៧០០ របស់ Messi យប់មិញ រក​បាន​លឿន​ឬ​យឺត​ជាង​បើ​ធៀប​នឹង Ronaldo?

នៅ​ជំនួប​ទល់ At Madrid កាល​ពី​យប់​មិញ ក្លឹប FC Barcelona បាន​បញ្ចប់​លទ្ធផល​ស្មើ ២-២ ខណៈ​ដែល Lionel Messi ក៏​មាន​ចំណែក​ក្នុង​ការ​រក​បាន​មួយ​គ្រាប់​ផង​ដែរ។

មួយ​គ្រាប់​នោះ​ជា​គ្រាប់​បាល់​ទី ៧០០ សម្រាប់​តារា​ឆ្នើម​សញ្ជាតិ​អាហ្សង់ទីន ហើយ​បើ​ធៀប​នឹង CR7 ដែល​ជា​គូ​ប្រជែង គឺ​កីឡាករ​អាហ្សង់ទីន​ប្រើ​ចំនួន​ប្រកួត​តិច​ជាង​ដាច់។

បុរស​វ័យ ៣២ ឆ្នាំ​បាន​បំបែក​គ្រាប់​បាល់​ទី ៧០០ ដែល​មាន​ ៦៣០ គ្រាប់​ឲ្យ​ក្លឹប និង ៧០ គ្រាប់​នៅ​ជម្រើស​ជាតិ នា​ប្រកួត​សរុប​ទី ៨៦២ ​ស្រប​ពេល​ដែល Ronaldo រក​បាន ៧០០ គ្រាប់​នៅ​ប្រកួត​ផ្លូវការ​ទី ៩៧៣ ពោល​គឺ​ខុស​គ្នា​ជាង ១០០ ប្រកួត​ឯ​ណោះ។

និយាយ​ពី​អាយុ​កីឡាករ​ព័រទុយហ្គាល់​ធ្វើ​បាន​នៅ​ពេល​លោក​មាន​អាយុ ៣៤ ឆ្នាំ កាល​ពី​ខែ​តុលា ឆ្នាំ ២០១៩ ខណៈ​ Messi ពេល​នេះ​ទើប​មាន​អាយុ ៣៣ ឆ្នាំ​ប៉ុណ្ណោះ៕

ប្រភព៖ SoccerLaduma

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT