Ronaldo ​យប់មិញ​អស់​ស្ទះ អូស​ពី​ពាក់​កណ្ដាល​តារាង ស៊ុត​បញ្ចូល​ទី​

​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​បន្ដ​រក​គ្រាប់​បាល់​ជួយ​ក្រុម Juventus ​បាន​១​គ្រាប់​ទៀត​ហើយ​កាល​ពី​យប់មិញ​នេះ ​ក្នុង​ជ័យជម្នះ​លើ​ក្រុម ​ Genoa ៣-១។

ក្រុម Juventus ​បាន​បន្ដ​ដំណើរ​ជ័យជម្នះ​របស់​ខ្លួន​ទៀត​ហើយ ​ដោយ​យក​ឈ្នះ Genoa ​បាន​ក្នុង​លទ្ធផល ​៣-១ ​ឯ​ណោះ។ ដោយ​៣​គ្រាប់​របស់​ក្រុម​សេះ​បង្កង់​នេះ ធ្វើ​បាន​សម្រេច​ដោយ Dybala ​១​គ្រាប់​នៅ​នាទី​៥០ Ronaldo ​១​គ្រាប់​នាទី​៥៦ ​និង Douglas Costa ​១​គ្រាប់​នៅ​នាទី​៧៣។ ខណៈ​ដែល​មួយ​គ្រាប់​លួង​ចិត្ត​​អ្នក​គាំទ្រ​របស់​ក្រុម Genoa ​វិញ ​ធ្វើ​បាន​នៅ​នាទី​៧៦ ​ដោយ Pinamonti ​។

​ក្រឡេក​ទៅ​មើល​១​គ្រាប់​របស់ Ronaldo ​នៅ​យប់មិញ​នេះ ​គឺ​រូបគេ​អូស​បាល់​តាំង​ពី​ពាក់​កណ្ដាល​តារាង​មក ​ហើយ​ប្រើ​បច្ចេកទេស​ស៊ុត​១​ជើង​ពេញ​ទំហឹង​បញ្ចូល​ទី​យ៉ាង​ស្អាត​តែ​ម្ដង។ ​ការ​អូស​បាល់​លឿន ​និង​ស៊ុត​ខ្លាំង​បែប​នេះ ​គឺ​អ្នក​គាំទ្រ​ខកខាន​ឃើញ​ជា​យូរ​មក​ហើយ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT