លេង​ល្អ​យប់មិញ Man Utd ​យក​ឈ្នះ​ Brighton ​៣-០ ​

​ក្រុម Manchester United ​កាន់​តែ​លេង​ល្អ​ឡើង​ហើយ ដោយ​កាល​ពី​យប់មិញ​នេះ ​ពួកគេ​បាន​យក​ឈ្នះ​លើ​ក្រុម Brighton ​ក្នុង​លទ្ធផល ​៣-០ ​ឯ​ណោះ ក្នុង​ការ​ប្រកួត Premier League ​។

បិសាច​ក្រហម ​ក្រោយ​ពី​កីឡាករ​ជា​សះស្បើយ​ពី​របួស​អស់​នេះ​មក ឃើញ​ថា​ទម្រង់​លេង​ពេញ​ល្អ​តែ​ម្ដង។ ​ជាក់​ស្ដែង​នៅ​យប់មិញ​នេះ Pogba ​បាន​ចាប់​ដៃ​គូ​ជាមួយ Bruno ​ហើយ​ពួកគេ​ក៏​លេង​បាន​ល្អ​ផង​ដែរ។ ​១​គ្រាប់​បើក​ឆាក​របស់ Man Utd ធ្វើ​បាន​ដោយ Greenwood ​នៅ​នាទី​១៦ ​ហើយ​២​គ្រាប់​ទៀត ​គឺ​ចេញ​ពី​ជើង​របស់ Bruno ​នៅ​នាទី​២៩ ​និង​៥០។

​ទម្រង់​លេង​នៅ​យប់មិញ​នេះ​ដែរ ​អ្នក​វិភាគ​ជា​ច្រើន​មើល​ឃើញ​ថា Man Utd ​អាច​ស្វែង​រក​ចំណុច​ពិសេស​របស់​ខ្លួន និង​ការ​វាយ​បក​លឿន​ៗ​បាន​វិញ​ហើយ។ ​ត្បិត​តែ​មិន​ទាន់​ដល់​កម្រិត​ខ្ពស់​ខ្លាំង​មែន ប៉ុន្តែ​វា​ក៏​បាន​បញ្ជាក់​ថា​ពួកគេ​ចាប់​ផ្ដើម​ត្រលប់​ទៅ​រក​ភាព​ល្អ​ប្រសើរ​ជាង​មុន​ឆ្ងាយ​ដែរ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT