ក្លិប Hanoi FC សុខ​ចិត្តចំណាយ​លុយ​ឲ្យ​ Doan Van Hau បន្ត​នៅ​ជាមួយ SC Heerenveenក្នុង​លក្ខខណ្ឌខ្ចី​ជើង

ប្រធានក្លឹប Hanoi FC លោក Do Vinh Quang បានប្រាប់សារព័ត៌មានវៀតណាមយ៉ាងមានទំនុកចិត្តថាក្លឹបរបស់លោកមានលទ្ធភាព ក្នុងការបើកប្រាក់ខែរបស់Van Hau ដូច្នេះហើយកីឡាករជម្រើស​ជាតិ​វៀតណាម​រូបនេះអាចស្នាក់​នៅ​ក្លិប​SC Heerenveen ទទួល​យក​បទពិសោធន៍បន្ថែម​បាន។

ការចរចាររវាងក្លឹបទាំងពីរដើម្បីបន្តរក្សា Doan Van Hau បន្ត​នៅ​ជាមួយ SC Heerenveenក្នុង​លក្ខខណ្ឌខ្ចី​ជើង មិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ ទោះបីជាកិច្ចសន្យាដើមរបស់ពួកគេផុតកំណត់នៅថ្ងៃនេះក៏ដោយ។

លោក Do Vinh Quang បានប្រាប់សារព័ត៌មានវៀតណាមថា៖” បញ្ហាចំបងដែលក្រុមរបស់ SC Heerenveen ក្នុងការរក្សាទុក Doan Van Hau គឺកង្វះអ្នកឧបត្ថម្ភដែលនឹងបង់ប្រាក់អោយកីឡាករដែលកើតនៅឆ្នាំ ១៩៩៩រូបនេះ ដើម្បីបន្តស្នាក់នៅប្រទេសហូឡង់” ។

“យើងយល់និងអាណិតអាសូរចំពោះការលំបាកដែល SC Heerenveen បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារ Covid-19ខណៈ ដែលកីឡាករសំខាន់ៗរបស់ពួកគេត្រូវបានដោះលែងដើម្បីកាត់បន្ថយបន្ទុក” ។

លោកក៏បានពន្យល់ផងដែរថាប្រសិនបើក្រុម SC Heerenveen ខកខាន មិនបានផ្តល់នូវផែនការច្បាស់លាស់សម្រាប់អនាគតរបស់ Doan Van Hau នោះ Hanoi FC នឹងមិនយកចិត្តទុកដាក់ក្នុងការនាំយកកីឡាកររូបនេះមកកាន់ក្លឹបដើមរបស់ខ្លួនឡើយ។

“Hanoi FC មិនផ្តោតសំខាន់លើបញ្ហាហិរញ្ញវត្ថុ និងពាណិជ្ជកម្មនៅចំពោះនៃការចរចារជាមួយ SC Heerenveen ទេ។ អ្វីដែលយើងចង់បានគឺ Doan Van Hau បន្តប្រកបអាជីពនៅអឺរ៉ុប ហើយយើងចង់បង្ហាញថាកីឡាករវៀតណាមកំពុងឈានដល់កម្រិតនៃទ្វីបអាស៊ីដូចជាកូរ៉េ និងជប៉ុន។

កិច្ចសន្យាខ្ចីជើងរបស់ Doan Van Hau ជាមួយក្រុម​ SC Heerenveen ចប់នៅថ្ងៃនេះ ហើយបន្ទាប់ពីជិតមួយឆ្នាំគាត់បាននៅប្រទេសហូឡង់ចំពោះការផ្លាស់ប្តូរជាច្រើនជាពិសេសទាក់ទងនឹងផ្នែកកាយសម្បទានិងទម្រង់​លេង៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT