ក្លឹប​អង់គ្លេស​ឈ្នះ​ពាន​ច្រើន​បំផុត លែង​ជា​ឈ្មោះ​ក្លឹប Manchester United ហើយ

ប្រិយមិត្ត​ជា​ច្រើន​ប្រាកដ​ជា​គិត​ថា ក្លឹប​ Manchester United គឺ​ជា​ក្លឹប​ដែល​ឈ្នះ​ពាន​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​អង់គ្លេស។ ពាក្យ​នេះ​អាច​និយាយ​ថា​ជា​រឿង​ត្រឹមត្រូវ ប្រសិន​យើង​រាប់​តែ​ជោគជ័យ​នៅ​ពាន​ Premier League ប៉ុន្តែ​បើ​រាប់​ជា​រួម​នោះ​គឺ​ជា Liverpool ឯ​ណេះ​ទេ។

ជាមួយ​ពាន Premier League មួយ​បន្ថែម​ទៀត​សម្រាប់​ឆ្នាំ ២០២០ នេះ ​ទី​បំផុត​ហង្ស​ក្រហម​បាន​ឡើង​មក​ឈរ​ចំណាត់ថ្នាក់​ទី ១ ជា​លើក​ដំបូង នាម​ជា​ក្រុម​ឈ្នះ​ពាន​ច្រើន​បំផុត​របស់​អង់គ្លេស។

ខាង​ក្រោម CTS Sports បង្ហាញ​ក្លឹប​នៅ​អង់គ្លេស​ទាំង ៦ ដែល​ឈ្នះ​ពាន​ច្រើន​បំផុត (បញ្ជាក់៖ រាប់​ទាំង​ពាន​ក្នុង​និង​ក្រៅ​លីគ)

=5.Manchester City ឈ្នះ​ពាន​សរុប​ ២០ លើក មាន​ពាន​លីគ ៦ លើក FA Cup ៦ លើក League Cup ៧ លើក និង European Cup Winners’ Cup ១ លើក

=5.Aston Villa ឈ្នះ​ពាន​សរុប ២០ លើក មាន​ពាន​លីគ ៧ លើក FA Cup ៧ លើក League Cup ៥ លើក និង European Cup ១ លើក


4.Chelsea ឈ្នះ​ពាន​សរុប ២៤ លើក មាន​ពាន​លីគ ៦ លើក FA Cup ៨ លើក League Cup ៥ លើក European Cup ១ លើក Cup Winners’ Cup ២ លើក និង Europa League ២ លើក


3.Arsenal ឈ្នះ​ពាន​សរុប ៣០ លើក មាន​ពាន​លីគ ១៣ លើក FA Cup ១៣ លើក League Cup ២ លើក Inter-Cities Fairs Cup ១ លើក និង European Cup Winners’ Cup ១ លើក


2.Manchester United ឈ្នះ​ពាន​សរុប ៤២ លើក មាន​ពាន​លីគ ២០ លើក FA Cup ១២ លើក League Cup ៥ លើក European Cup ៣ លើក Cup Winners’ Cup ១ លើក និង Europa League ១ លើក


1.Liverpool ឈ្នះ​ពាន​សរុប ៤៣ លើក មាន​ពាន​លីគ ១៩ លើក Leage Cup ៨ លើក FA Cup ៧ លើក European Cup ៦ លើក និង Europa League ៣ លើក

បញ្ជាក់​ថា​សម្រាប់ European Cup គឺ​ជា​ឈ្មោះ​ចាស់ ដែល​ឈ្មោះ​បច្ចុប្បន្ន​ត្រូវ​បាន​គេ​ហៅ​ថា​ UEFA Champions League ស្រប​ពេល​ដែល UEFA Cup ក៏​ជា​ឈ្មោះ​ចាស់ របស់​ពាន​បច្ចុប្បន្ន Europa League ខណៈ​ដែល​នៅ​លីគ​កំពូល​អង់គ្លេស គឺ​ដំបូង​ឡើយ​មាន​ឈ្មោះ First Division និង​ទើប​ប្តូរ​មក Premier League នៅ​ឆ្នាំ ១៩៩២៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT