(វីដេអូ) ទស្សនា​គ្រាប់​បាល់ Free-Kick បច្ចេកទេស​ពិតៗ​របស់​ខ្សែ​ការពារ​ប៉ុន្មាន​រូប​នេះ

នៅ​យប់មិញ ខ្សែ​ការពារ ២ រូប​ក្នុង​លីគ​កំពូល​អឺរ៉ុប​បាន​បង្ហាញ​ភាព​ភ្ញាក់ផ្អើល​ជា​ខ្លាំង តាម​រយៈ​ការ​ស៊ុត​បាល់ Free-Kick ត្រង់​បញ្ចូល​ទី ដោយ​ក្នុង​នោះ​មាន​ដូច​ជា Sergio Ramos និង Alexander-Arnold។

អ្នក​ទាំង​ពីរ​បាន​ស៊ុត​បាល់​ស៊ី​ជ្រុង ៩០ ដឺក្រេ​ដូច​គ្នា គ្រាន់​ខុស​មុំ​ស្តាំ​និង​ឆ្វេង។ ជុំវិញ​រឿងរ៉ាវ​នេះ​គឺ Ramos ផ្ទាល់​តែ​ម្តង​ទទួល​បាន​ការ​សាទរ​យ៉ាង​ពិសេស ព្រោះ​ត្បិត​តែ​លេង​ការពារ ប៉ុន្តែ​ស្ថិតិ​គ្រាប់​បាល់​រដូវ​កាល​នេះ​គឺ​គរ​ខ្លាំង ធ្វើ​បាន​ដល់​ទៅ ១០ គ្រាប់​ហើយ ដែល​ខ្ពស់​ជាង​ខ្សែ​ប្រយុទ្ធ​មួយ​ចំនួន​ទៀត​ផង។

តាម​ប្រភព​ពី Lev1sa លើ YouTube បាន​ច្របាច់​បញ្ចូល​គ្នា នៅ​បណ្តុំ​វីដេអូ​ការ​ស៊ុត Free-Kick ត្រង់​បញ្ចូល​ទី ប្រើ​បច្ចេកទេស​ពិតៗ​របស់​ខ្សែ​ការពារ​ជា​ច្រើន​រូប​មាន​តាំង​ពី Alonso, Alba, Luiz, Trippier, Ramos និង Arnold ជា​ដើម៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

https://youtu.be/T3a_feI45M0

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT