យុវជន​វ័យ ២០ ឆ្នាំ​របស់ Man City យប់មិញ​បាន MOTM ​ឡើង​ដល់ ៩,៣ ពិន្ទុ

កាល​ពី​យប់​មិញ Man City បាន​យក​ឈ្នះ​ទៅ​លើ Burnley នៅ​លទ្ធផល ៥-០ ដោយ​ក្នុង​នោះ​មាន​ចំណែក​គ្រាប់​បាល់​ចេញ​ពី​កីឡាករ Mahrez, Silva និង Foden។

តាម​ការ​វាយ​តម្លៃ​ពិន្ទុ​ក្រោយ​ចប់​ការ​ប្រកួត WhoScored បាន​ដាក់​ពិន្ទុ​ឲ្យ Phil Foden ដែល​ជា​កីឡាករ​មាន​វ័យ ២០ ឆ្នាំ​របស់ City ទទួល​បាន ៩,៣ ពិន្ទុ នាម MOTM ក្នុង​ការ​ប្រកួត។ យុវជន​រូប​នេះ​មាន​ឱកាស​ស៊ុត ៣ លើក រក​បាន ២ គ្រាប់ មាន​ភាគរយ​បញ្ជូន​បាល់​ជោគជ័យ​ដល់​ទៅ ៨១ ភាគរយ។

ក្នុង​នោះ​អ្នក​បន្ទាប់​មាន​ដូច​ជា David Silva បាន ៨,៣ ពិន្ទុ, Bernardo Silva បាន ៨,៤ ពិន្ទុ និង Mahrez បាន ៨,៤ ពិន្ទុ។ ចំណែក​ឯ​ Aguero រង​បញ្ហា​របួស​ត្រូវ​ប្តូរ​ចេញ​ពី​ការ​ប្រកួត។

បញ្ជាក់​ថា City នៅ​តែ​រក្សា​គម្លាត ២០ ពិន្ទុ​ធៀប​នឹង Liverpool ឈរ​នៅ​កំពូល​តារាង ដោយ​ប្រកួត​បន្ទាប់​អាច​នឹង​ជា​វគ្គ​កាត់សេចក្តី​ក្រុម​ឈ្នះ​ពាន​ហើយ ប្រសិន City មិន​អាច​ស្វែងរក​ជ័យជម្នះ​ទល់​នឹង​ Chelsea នៅ​ថ្ងៃ​សុក្រ​នេះ៕

ប្រភព៖ WhoScored

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT