Luka Jovic ​អាច​នឹង​ទៅ​លេង​នៅ AC Milan ​ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង​២​ឆ្នាំ​

​ក្រុម Real Madrid ​អាច​នឹង​ឱ្យ​ខ្សែ​ប្រយុទ្ធ Luka Jovic ​ទៅ​ក្រុម AC Milan ​ខ្ចី​ជើង​២​រដូវ​កាល ​ក្រោយ​ពី​រូបគេ​បង្ហាញ​សមត្ថភាព​មិន​ល្អ​ទាល់តែ​សោះ​នា​រដូវ​កាល​នេះ​។

កីឡាករ​សញ្ជាតិ​សែប​ខាង​លើ​លេង​បាន​តែ​៤​ប្រកួត​ប៉ុណ្ណោះ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Zidane ​ក្នុង​រដូវ​កាល​ដំបូង​របស់​ខ្លួន។ ដោយ​៤​ប្រកួត​នេះ រក​បាន​២​គ្រាប់​ដែរ។ ដោយសារ​លេង​មិន​កើត​នេះ​ហើយ ​ទើប​បាន​ជា​ក្រុម Real Madrid ​ចង់​បញ្ចេញ​រូបគេ ដើម្បី​ឱ្យ​ក្លឹប​ដទៃ​ខ្ចី​ជើង។ ​ដោយ​ក្នុង​នោះ អាច​ជា​ក្រុម AC Milan ​ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង​២​​រដូវ​កាល​។

​ប្រភព​ក៏​បាន​បន្ថែម​ទៀត​ថា ​Jovic ​ក៏​ចង់​ទៅ​លេង​នៅ AC Milan ​ដែរ ព្រោះ​ថា​មិត្ត​រួម​ក្រុម​ចាស់​របស់​គេ Ante Rebic ​ក៏​លេង​នៅ​ក្លឹប​នេះ​ដែរ។ ​ខ្សែ​ប្រយុទ្ធ​រូប​នេះ ​រក​បាន​២៧​គ្រាប់​អំឡុង​ពេល​លេង​ជាមួយ Rebic ​នៅ​ក្លឹប Frankfurt ​កាល​ពី​រដូវ​កាល​២០១៨-១៩​កន្លង​ទៅ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT