ឈ្នះ Valencia យប់មិញ ឈ្មោះ Zidane រំកិល​ឡើង​លេខ ២ ​នៅ​កំណត់ត្រា​ប្រវត្តិសាស្រ្ត Real

Real Madrid បាន​បំបាក់​ប្រជៀវ Valencia នៅ​លទ្ធផល ៣-០ ហើយ​ជ័យជម្នះ​នេះ ក្រៅ​ពី​យក​បាន ៣ ពិន្ទុ​ឲ្យ​ក្លឹប ទៀត​សោត​ក៏​បង្កើត​កំណត់ត្រា​អស្ចារ្យ​មួយ​សម្រាប់​អ្នកចាត់ការ​លោក Zinedine Zidane ផង​ដែរ។

វា​ជា​ជ័យជម្នះ​លើក​ទី ១៣៣ សម្រាប់​អ្នកចាត់ការ​សញ្ជាតិ​បារាំង ដោយ​នេះ​ស្មើ​នឹង​ស្ថិតិ​ជោគជ័យ​របស់​លោក Vicente del Bosque អតីត​គ្រូ​ចាស់​នៅ Real ​នាម​ជា​អ្នកចាត់ការ​ឈរ​លេខ​រៀង​ទី ២ ឈ្នះ​ការ​ប្រកួត​ច្រើន​បំផុត។

អ្នក​លេខ ១ គឺ​បាន​ទៅ​លើ លោក Miguel Munoz ដែល​ដឹកនាំ​ Real ចន្លោះ​ឆ្នាំ ១៩៦០ ដល់ ១៩៧២ ឈ្នះ​បាន ៣៥៧ ប្រកួត​សរុប ក្នុង​នោះ​ធ្លាប់​បាន​លើក​ពាន LaLiga ៩ លើក និង European Cup ២ លើក​ថែម​ទៀត​ផង៕

ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT