កីឡាករ​ក្រូអាត​ម្នាក់ បដិសេធ​យក​មេដាយ​ពី​ World Cup

Nikola Kalinic ​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​ក្រូអាត ​បាន​បដិសេធ​មិន​ព្រម​យក​មេដាយ​ពី​ព្រឹត្តិការណ៍ World Cup ​ឡើយ ​បើ​ទោះ​ជា​រូបគេ​មាន​ឈ្មោះ​ក្នុង​ព្រឹត្តិការណ៍​នេះ​ក៏​ដោយ។

Kalinic ​បាន​ឈ្លោះ​គ្នា​ជាមួយ​គ្រូ​បង្វឹក​ក្រូអាត ​ដោយ​មិន​ព្រម​ប្ដូរ​ចូល​លេង​ឡើយ ក្រោយ​ពី​មិន​បាន​ជាប់​ជម្រើស​១១​នាក់​ដំបូង។ ក្រោយ​ពី​បដិសេធ​មិន​ព្រម​លេង​នេះ​ដែរ រូបគេ​ត្រូវ​បាន​បញ្ជូន​ឱ្យ​ត្រលប់​មក​ស្រុក​កំណើត​វិញ​តែ​ម្ដង ​មិន​បាន​លេង​ឱ្យ​ក្រូអាត​ឡើយ។ ត្បិត​តែ​យ៉ាង​នេះ​ក្ដី ក្រូអាត​ដែល​បាន​លេខ​២ ​ទទួល​មេដាយ​ប្រាក់​ពី​ព្រឹត្តិការណ៍ World Cup ​នេះ ​ក៏​នៅ​តែ​មាន​ឈ្មោះ​របស់​កីឡាករ Kalinic ​ដដែល។ មាន​ឈ្មោះ​មែន ​តែ​ខ្សែ​ប្រយុទ្ធ​លេង​នៅ​ក្លឹប​ AC Milan ​រូប ​សុំ​មិន​យក​ឡើយ​មេដាយ​ប្រាក់​នេះ ដោយ​សាមី​ខ្លួន​គិត​ថា​រូបគេ​មិនមែន​ជា​ចំណែក​មួយ​នៃ​ជម្រើស​ជាតិ​ក្រូអាត​ទេ។

Zlatko Dalic ​គ្រូ​បង្វឹក​ក្រូអាត បាន​និយាយ​ចំពោះ រឿង​ខ្សែ​ប្រយុទ្ធ​ខាង​លើ​ថា រូបគេ​មិន​ព្រម​ប្ដូរ​ចូល​លេង ពេល​លោក​ដាក់​ឱ្យ​ចូល​លេង​ទល់​ក្រុម​នីហ្សេរីយ៉ា។ ក្រោយ​មក​ទៀត ​គេ​មិន​ព្រម​ទៅ​ហ្វឹកហាត់​ជាមួយ​សមាជិក​ក្រុម​ដទៃ​ទៀត ទើប​បាន​ជា​លោក​សម្រេច​ចិត្ត​បញ្ជូន​រូបគេ​ត្រលប់​ទៅ​វិញ​តែ​ម្ដង៕ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT