នេះ​ឈុត ១១ រូប​ដែល​អាច​នឹង​ប៉ះ​ទង្គិច​គ្នា នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ Coppa Italia យប់​នេះ

នៅ​វេលា​ម៉ោង ០២:០០ នាទី​រំលង​អាធ្រាត្រ​ លើ​ទំព័រ CTS Sports នឹង​មាន​ផ្សាយ​ផ្ទាល់​នូវ​ជំនួប​ដ៏​កក្រើក រវាង​ក្លឹប Napoli និង Juventus នៃ​ព្រឹត្តិការណ៍ Coppa Italia វគ្គ​ផ្តាច់ព្រ័ត្រ។

ប្រកួត​សម្រេច​ក្រុម​ឈ្នះ​ជើង​ឯក​មួយ​នេះ ត្រូវ​បាន​គេហទំព័រ Football Italia ប្រមើល​មើល​ពី​ជម្រើស ១១ រូប​ដែល​អាច​កើត​ឡើង​ទៅ​បាន​ដូច​ខាង​ក្រោម៖

Napoli (4-3-3): Meret; Di Lorenzo, Maksimovic, Koulibaly, Mario Rui; Fabian Ruiz, Demme, Zielinski; Politano, Mertens, Insigne

Juventus (4-3-3): Buffon; Cuadrado, De Ligt, Bonucci, Alex Sandro; Bentancur, Pjanic, Matuidi; Douglas Costa, Cristiano Ronaldo, Dybala

ចំពោះ​លទ្ធផល​ទស្សន៍ទាយ​គឺ គេបាន​ទាយ​ថា Napoli នឹង​រង​បរាជ័យ​ក្រោម​ថ្វី​ជើង Juventus ២-០៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT