Setien៖ ​Griezmann ​នឹង​ក្លាយ​ជា​កីឡាករ​សំខាន់​សម្រាប់​ក្រុម Barcelona ​

​សម្រាប់​ការ​ប្រកួត​ទី​២​នៃ​ការ​បើក​លីគ La Liga ​វិញ​នេះ ​ក្រុម Barcelona ​នៅ​តែ​ធ្វើ​បាន​ល្អ​ដដែល ដោយ​បាន​យក​ឈ្នះ​លើ​ក្រុម Leganes ​ក្នុង​លទ្ធផល ២-០។ ​

​២​គ្រាប់​ដែល​សម្រេច​បាន​នោះ​កើត​ចេញ​ពី​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Fati ​១​គ្រាប់ ​និង​ប្រធាន​ក្រុម Lionel Messi ​១​គ្រាប់​។ ​ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ Griezmann ​វិញ ​មាន​ឱកាស​បញ្ចូល​ទី​១​គ្រាប់​ដែរ តែ​ត្រូវ VAR ​ពិនិត្យ​ឃើញ​ថា​ជា​បាល់ Offside ​ប៉ុណ្ណោះ ​មិន​យក​បាន​ឡើយ។

​ចំពោះ​សមត្ថភាព​របស់​កីឡាករ​ចំណូល​ថ្មី Griezmann ​នេះ​ដែរ ត្រូវ​បាន​លោក Setien ​អ្នក​ចាត់ការ​ក្រុម Barcelona ​និយាយ​ថា​៖ “វា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ​ក្នុង​ការ​សម្រួល​ខ្លួន​ក្រុម​ថ្មី។ ​មាន​កីឡាករ​ជា​ច្រើន​ជួប​បញ្ហា​នេះ ​វា​ពិបាក​។ ​Griezmann ​ធ្វើ​បាន​ល្អ​ក្នុង​ការ​ប្រកួត​នេះ។ ​គាត់​រក​បាន​១​គ្រាប់​ដែល​ត្រូវ​បដិសេធ​វិញ។ គាត់​នឹង​ក្លាយ​ជា​កីឡាករ​សំខាន់​សម្រាប់​យើង​នៅ​ពេល​អនាគត”៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT