ល្ហៀងៗ​ថា Coutinho ចង់​វិល​ទៅ Liverpool វិញ ទោះ​ត្រូវ​ខាតបង់​រឿង​ធំ​នេះ

មាន​ដំណឹង​លេចលឺ​ថា Philippe Coutinho មាន​បំណង​ចង់​វិល​ត្រលប់​ទៅ​កាន់​ទ្រនំ​ចាស់​នៅ​ឯ​ទឹកដី Anfield វិញ​នា​រដូវ​កាល​ក្រោយ បន្ទាប់​ពី​មិន​ទទួល​បាន​ជោគជ័យ​ទាល់​តែ​សោះ​ជាមួយ​ក្លឹប Barcelona ដែល​លោក​បាន​ផ្ទេរ​មក​ចូលរួម​អស់​រយៈ​ពេល​ជាង ២ ឆ្នាំ​មក​ហើយ។

អតីត​កីឡាករ​ខ្ចី​ជើង​ឲ្យ Bayern រូប​នេះ ក៏​នឹង​ព្រម​កាត់​បន្ថយ​ថ្លៃ​ពលកម្ម​ដែល​ខ្លួន​កំពុង​ទទួល​បាន​ក្រាស់ក្រែល​នៅ Barcelona ឲ្យ​តែ​បាន​ផ្ទេរ​ទៅ Liverpool ​ដែល​ធ្លាប់​ជា​កន្លែង​ជួយ​ឲ្យ​លោក​ប្រែ​ក្លាយ​ជា​ខ្សែ​បម្រើ​លេចធ្លោ​មួយ​រូប​នៅ​អឺរ៉ុប។

បច្ចុប្បន្ន​នៅ​កាតាឡាន់ Coutinho រក​បាន​ប្រមាណ ២៥០ ០០០ ផោន/សប្តាហ៍ ដែល​ច្រើន​ជាង​ប្រមាណ ៥០ ០០០ ផោន​ឯ​ណោះ បើ​ធៀប​នឹង​ថ្លៃ​ពលកម្ម​ចាស់​កាល​លោក​ទទួល​បាន​នៅ Anfield។

ផ្សា​ភ្ជាប់​នឹង​រឿងរ៉ាវ​នេះ ភ្នាក់ងារ​របស់ Coutinho គឺ​លោក Kia Joorabchian ក៏​ធ្លាប់​និយាយ​ដែរ​ថា Premier League ជា​កន្លែង​ដែល Coutinho គេ​រីករាយ​នឹង​លេង​បំផុត ហើយ​ក៏​អាច​នឹង​ត្រលប់​ទៅ​ទីនោះ​វិញ​ដែរ៕

ប្រភព៖ SoccerLaduma

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT