មុន​និង​ក្រោយ​មាន Ronaldo ភាព​ប្រកួតប្រជែង​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ខុស​គ្នា​បែប​ណា​ខ្លះ?

Cristiano Ronaldo បាន​បោះ​ជំហាន​មក​ក្លាយ​ជា​កីឡាករ​ឈុត​ធំ​នៅ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​សម្រាប់​ប្រកួត​ផ្លូវការ​ដំបូង​បង្អស់​នៅ​ថ្ងៃ​ទី ១២ ខែ​មិថុនា ឆ្នាំ ២០០៤។ គិត​មក​ទល់​ពេល​នេះ CR7 បង្ហាញ​ខ្លួន ១៦៤ ប្រកួត​សរុប រក​បាន ៩៩ គ្រាប់​និង Assist ៣៩ លើក ឲ្យ​ក្រុម​ព័រទុយហ្គាល់។

តើ​មុន​និង​ក្រោយ​នៃ​ការ​មក​ដល់​របស់ Ronaldo នៅ​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ​ក្រុម​នេះ​មាន​ភាព​ខុស​ប្លែក​បែប​ណា​ខ្លះ?

មុន​ពេល​មាន Cristiano Ronaldo: ព័រទុយហ្គាល់​ជម្រុះ​បាន​ឡើង​មក​លេង​នៅ World Cup ៣ លើក និង Euro ៣ លើក ដោយ​មិន​បាន​ឈ្នះ​ពាន​អ្វី​ទាំង​អស់

ក្រោយ​ពេល​មាន Cristiano Ronaldo: ព័រទុយហ្គាល់​ជម្រុះ​បាន​ឡើង​មក​លេង​នៅ World Cup ៤ លើក និង Euro ៤ លើក បាន​ឈ្នះ​ពាន​រង្វាន់​ធំ ២ មាន UEFA Euro ២០១៦ និង UEFA Nations League ២០១៩

បញ្ជាក់​ជា​ទន្ទឹម​គ្នា​នឹង​ឥទ្ធិពល​របស់ CR7 នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ព័រទុយហ្គាល់​ក៏​បណ្តុំ​ទៅ​ដោយ​កីឡាករ​ល្អ​ជា​ច្រើនៗ​មាន​ដូច​ជា Bernardo Silva, Pepe, Pizzi, Bruno Fernandes និង Goncalo Guedes ជា​ដើម៕

ប្រភព៖ Football Arena

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT