ក្របខណ្ឌ La Liga ត្រៀមដាក់ពាក្យបណ្ដឹងប្រឆាំងទៅនឹងអ្នករត់ចូលទីលាន ដើម្បីបានទៅចាប់ Lionel Messi ថតរួបជាមួយគ្នា។
កាលពីប្រកួតទល់ក្រុម Mallorca កន្លងទៅនេះ មានអ្នកគាំទ្រម្នាក់បានរត់ចូលទីលាន ដើម្បីថតរួបជាមួយ Lionel Messi ។ ខណៈដែលការប្រកួតនោះ បិទទ្វាមិនឱ្យអ្នកគាំទ្រចូលរួមទស្សនាទេ ប៉ុន្តែបុរសម្នាក់ដែលរត់ចូលទីលាននោះ គឺលោតចូលមកដោយគ្មានការអនុញ្ញាតឡើយ។ ភ្លាមនោះ ក៏មានក្រុមការងារចាប់រូបគេចេញដែរ ហើយក៏មិនបានថតរូបអ្វីទេ ព្រោះបច្ចុប្បន្នស្ថិតក្នុងគម្លាតសង្គម ការពារ Covid-19 ។
ដោយសារតែបង្ការបញ្ហាភ័យខ្លាចដល់កីឡាករ និងរំលោភដល់ច្បាប់ដែលមិនឱ្យអ្នកគាំទ្រចូលទស្សនាផងនោះ La Liga នឹងរៀបចំពាក្យបណ្ដឹង ដើម្បីប្ដឹងទៅអ្នករត់ចូលទីលាននោះ។ ដោយពួកគេបានអះអាងថានេះគឺមិនគោរពដល់សិទ្ធិបុគ្គល ក៏ដូចជាសុវត្ថិភាពកីឡាករឡើយ៕ប្រភព Marca