Ole ​នឹង​បាន Bonus ​១​លាន​ផោន ​បើ​ដឹក​នាំ Man Utd ​បាន Top4 ​

ក្រុម​បិសាច​ក្រហម​ Manchester United ​នឹង​ផ្ដល់​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​១លាន​ផោន​ទៅ​លោក Ole Gunnar Solskjaer ​ប្រសិន​ណា​បើ​លោក​អាច​ជួយ​ក្រុម​ចូល Top4 ​បាន​។

​Man Utd ​នៅ​ចាញ់​៣​ពិន្ទុ​ពី​ក្រុម​លេខ​៤ Chelsea ​ក្នុង​ការ​ប្រកួត​ប្រជែង​ចូល​តំបន់ Top4 ​វិញ។ ស្រប​ពេល​ការ​ប្រកួត​នឹង​ចាប់​ផ្ដើម​ឡើង​វិញ​នៅ​ចុង​សប្ដាហ៍​ក្រោយ​នេះ​ហើយ ដោយ​បិសាច​ក្រហម នឹង​ត្រូវ​ប៉ះ​ក្រុម​ខ្លាំង Spurs ​ផង​ដែរ។ ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​លោក Ole ​ក្នុង​ការ​ដឹក​នាំ​ក្រុម ​ថ្នាក់​ដឹក​នាំ Man Utd នឹង​ផ្ដល់​១​លាន​ផោន​ដល់​អ្នក​ចាត់ការ​ខ្លួន បើ​សិន​ជា​អាច​ដឹក​នាំ​ក្រុម​ល្អ​បាន​លេង UEFA Champions League ​នៅ​រដូវ​កាល​ក្រោយ។

​Man Utd ​បច្ចុប្បន្ន​នេះ​ក៏​គេ​ឃើញ​ថា​មាន​ទម្រង់​លេង​ល្អ​ប្រសើរ​ច្រើន​ដែរ បន្ទាប់​ពី​ពួកគេ​បាន​ទិញ​យក Bruno ​ពី​ក្រុម Sporting ​មក​រួម​ក្រុម​កាល​ពី​ខែ​មករា​កន្លង​ទៅ។ ​ជាមួយ​វត្តមាន​របស់ Pogba ​មក​ជួយ​ក្រុម​វិញ​ទៀត ​បិសាច​ក្រហម​រំពឹង​ថា​នឹង​អាច​ប្រជែង​យក​តំណែង​៤​ក្រុម​ចុង​ក្រោយ​បាន​៕​ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT