សហព័ន្ធកីឡាបាល់ទាត់ជប៉ុន បានដាក់គោលដៅយកលោក Arsene Wenger មកធ្វើជាគ្រូបង្វឹករបស់ខ្លួន ក្រោយពីចប់ព្រឹត្តិការណ៍ World Cup ២០១៨ នេះទៅ។
Wenger បានចាកចេញពីក្រុម Arsenal នឹងមិនទាន់មានការប្រកាសទៅដឹកនាំនៅក្លឹបណាមួយនៅឡើយទេ។ ស្របពេលជាមួយគ្នានេះដែរ ខាងសហព័ន្ធជប៉ុន បានដាក់គោលដៅយកអតីតអ្នកចាត់ការល្បីឈ្មោះរូបនេះមកដឹកនាំក្រុមឱ្យបាននាពេលខាងមុខ។ ការចរចាកំពុងតែធ្វើឡើងរវាងភាគីទាំងពីរ ប៉ុន្តែមិនទាន់មានលទ្ធផលអ្វីនៅឡើយទេ។
ជាមួយគ្នានឹងជប៉ុនចង់បាននេះដែរ ខាងក្លឹបនៅប្រទេសចិនឯ ណោះក៏មានចំណាប់អារម្មណ៍ទៅលើលោក Wenger នេះដែរ។ ពួកគេបានទាក់ទងទៅខាងសាមីខ្លួនផ្ទាល់ជាច្រើនលើកមកហើយ ប៉ុន្តែត្រូវតាបារាំងរូបនេះ មិនទាន់សម្រេចចិត្ត។ លោកបានបញ្ជាក់ថាចង់មានពេលសម្រាកសិន មុនឈានជើងចូលប្រឡូកក្នុងវិស័យកីឡាបាល់ទាត់ម្ដងទៀត។
សូមរំលឹកបន្តិចថា លោក Wenger ធ្លាប់ធ្វើការនៅជប៉ុនម្ដងមកហើយ ដោយបង្វឹកក្រុមបាល់ទាត់ Nagoya Grampus ឆ្នាំ ១៩៩៥ដល់១៩៩៦។ ត្រឹម១រដូវកាលនោះ លោកបានដឹកនាំក្រុមនេះយកបានពាន២គឺ Emperor ‘s Cup និង Japanese Super Cup ៕ប្រភព៖ DailyMail