កីឡាករ​ ១០ រូប​ដែល​រក​ចំណូល​បាន​ច្រើន​បំផុត​ពី​ Sponsor ក្រៅ​ទីលាន​ក្នុង​មួយ​ឆ្នាំៗ

តារា​បាល់ទាត់​កំពូលៗ ក្រៅ​ពី​អាច​រក​ចំណូល​លើ​ទីលាន​ប្រកួត ឬ​យើង​និយម​ហៅ​ថា​ថ្លៃ​ពលកម្ម​ចេញ​ពី​ក្លឹប ពួក​គេ​ក៏​មាន​ឱកាស​ប្រើប្រាស់​ភាព​ល្បីល្បាញ​របស់​ខ្លួន​ក្នុង​ការ​ទទួល​បាន​ចំណូល​មួយ​ផ្នែក​ផ្សេង​ទៀត​ពី Sponsor ​ខាង​ក្រៅ​ផង​ដែរ។

ជាក់ស្តែង​ដូច​ជា Cristiano Ronaldo ដែល​លោក​ជាប់​កុងត្រា​ជាមួយ​ក្រុមហ៊ុន​ម្ចាស់​ឧបត្ថម្ភ​ធំៗ​ដូច​ជា Nike, Herbalife, Tag Heuer, Electronic Arts, DAZN និង Altice ជា​ដើម។ ទន្ទឹម​នេះ​ចំណូល​មួយ​ឆ្នាំៗ​ដែល CR7 ទទួល​បាន​គឺ​រុញ​ឲ្យ​លោក​ជាប់​ឈ្មោះ​ជា​កីឡាករ​បាល់ទាត់​រក​ចំណូល​ពី​ម្ចាស់​ឧបត្ថម្ភ​បាន​ច្រើន​បំផុត​ក្នុង​លោក។

ខាង​ក្រោម​ CTS-Sport បង្ហាញ​ឈ្មោះ​កីឡាករ ១០ រូប៖

  • Cristiano Ronaldo (Juventus) ៤៥ លាន​ដុល្លារ
  • Lionel Messi (Barcelona) ៣២ លាន​ដុល្លារ
  • Neymar (PSG) ២៥ លាន​ដុល្លារ
  • Kylian Mbappe (PSG) ១៣ លាន​ដុល្លារ
  • Mo Salah (Liverpool) ១២ លាន​ដុល្លារ
  • Mesut Ozil (Arsenal) ៥,៥ លាន​ដុល្លារ
  • Paul Pogba( Man Utd) ៥,៥ លាន​ដុល្លារ
  • Antoine Griezmann (Barcelona) ៥,៥ លាន​ដុល្លារ
  • Gareth Bale (R.Madrid) ៥,៥ លាន​ដុល្លារ
  • Andres Iniesta (Vissel Kobe) ៣ លាន​ដុល្លារ៕

ប្រភព៖ SoccerLaduma

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT