នៅ Premier League បានសម្រេចនឹងបើករដូវកាល ២០១៩/២០ ដែលនៅសេសសល់ជាបន្ត នាថ្ងៃទី ១៧ មិថុនាក្រោយពីបានខកខានអស់រយៈពេល ៣ ខែ។
ការត្រលប់មកលើកនេះ Man Utd គឺជាក្រុមមួយដែលទទួលបានផលចំណេញជាងគេ ទាក់ទិននឹងបញ្ហាកីឡាកររបួស ដែលក្លឹបមានឱកាសរៀបប្រព័ន្ធលេងពេញជើងឡើងវិញ ជាពិសេសគឺតំបន់បម្រើផ្ទាល់តែម្តង។
តាម Sportsmole បានបង្ហាញជម្រើស ១១ នាក់ដែល United អាចនឹងចាប់ផ្តើមការប្រកួតនៅជុំបន្ទាប់ក្នុងក្របខ័ណ្ឌ Premier League៖
- អ្នកចាំទី: De Gea
- ខ្សែការពារ: Shaw, Maguire, Lindelof, Wan-Bissaka
- ខ្សែបម្រើ: Pogba, Fred, Fernandes
- ខ្សែប្រយុទ្ធ: Rashoford, Martial និង James៕
ប្រភព៖ Sportsmole