Beckham ដាក់​សំណើ​ចង់​នាំ​យក​ខ្សែ​ប្រយុទ្ធ​វ័យ ៣៤ ឆ្នាំ​ម្នាក់​មក​លេង​នៅ Inter Miami

ប្រធាន​ក្លឹប David Beckham បាន​ដាក់​សំណើ​ទៅ​កាន់​កីឡាករ​វ័យ ៣៤ ឆ្នាំ គឺ Radamel Falcao ដើម្បី​ចរចា​ពី​លទ្ធភាព​ក្នុង​ការ​នាំ​យក​ខ្សែ​ប្រយុទ្ធ​រូប​នេះ មក​កាន់​ក្លឹប Inter Maimi នៅ​ទីផ្សារ​ដោះដូរ​ពេល​ខាង​មុខ។ នេះ​បើ​តាម​របាយការណ៍​ពី FootMercato បាន​ចុះ​ផ្សាយ។

Falcao ដែល​ធ្លាប់​ជា​អតីត​មិត្ត​រួម​ក្រុម​ជាមួយ Beckham បច្ចុប្បន្ន​កំពុង​បម្រើ​អាជីព​នៅ​ក្លឹប Galatasaray ​ហើយ​នា​រដូវ​កាល ២០១៩/២០ រូប​គេ​រក​បាន ១០ គ្រាប់​និង Assist ១ លើក​នៅ ២០ ប្រកួត​សរុប។

តាម​ប្រភព​ដដែល​បាន​សង្កត់​ធ្ងន់ កីឡាករ​កូឡុំប៊ី​ហាក់​មិន​គិត​ច្រើន​នោះ​ទេ​លើ​សំណើ​នេះ ដោយ​លោក​បាន​បដិសេធ​សំណើ​របស់ Beckham ហើយ ក្រោម​មូលហេតុ​ចង់​ស្វែងរក​ភាព​ជោគជ័យ​ជា​ដុំកំភួន​មួយ​នៅ Galatasaray សិន៕

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT