Luis Figo ថា​មិន​ដែល​ស្តាយក្រោយ​ទេ រឿង​ដើរ​ចេញ​ពី Barca ផ្លាស់​ចូល Real

លោក Luis Figo បាន​សើរើ​ដល់​រឿងរ៉ាវ​ចាស់ ដោយ​លោក​បាន​សង្កត់​ធ្ងន់​ថា មិន​ដែល​មាន​ភាព​ស្តាយក្រោយ​នោះ​ទេ ជុំវិញ​ការ​ផ្ទេរ​ចេញ​ពី​ទ្រនំ​ទឹកដី Barcelona មក​កាន់​ក្លឹប Real Madrid នា​ឆ្នាំ ២០០០។

Figo បាន​បម្រើ​អាជីព​នៅ​អ្នក​មាន​បុណ្យ​នា​ឆ្នាំ ១៩៩៥ ​លុះ ៥ ឆ្នាំ​បន្ទាប់​លោក​ក៏​បាន​ផ្លាស់​មក​កាន់​ក្លឹប​គូ​ប្រជែង Real Madrid។ ប្រាប់ Fox Sport Brazil កាល​ពី​ថ្ងៃ​ពុធ លោក Figo និយាយ៖ “ខ្ញុំ​រីករាយ​ខ្លាំង​ណាស់​ជុំវិញ​ការ​សម្រេច​ចិត្ត​ផ្ទេរ​ចេញ​មួយ​នោះ”។

លោក​បាន​បន្ថែម​ដល់​ការ​ស្ងើច​សរសើរ​អតីត​មិត្ត​រួម​ក្រុម Ronaldo Nazario ថា៖ “R9 គឺ​គេ​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​អារម្មណ៍​បំផុត ដោយ​ទាំង​កាល​នៅ Barcelona និង Real Madrid ហើយ​ពេល​គេ​គ្មាន​របួស គឺ​គេ​បាន​បង្ហាញ​គុណភាព​ដ៏​អស្ចារ្យ​ពិតៗ​តែ​ម្តង”៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT