ការចរចារវាងក្លឹប Bayern Munich ក្នុងការនាំយក Leroy Sane ចេញពីទឹកដី Etihad គឺកាន់តែមានភាគរយខ្ពស់ ជាពិសេសជួនពេលដែល City ក៏ប្រឈមខកខានលេង UCL ចំនួន ២ រដូវកាល។
តាមរបាយការណ៍ពី Daily Mail បានចុះផ្សាយ ក្លឹបមេឃខៀវក៏កំណត់អត្តសញ្ញាណអ្នកថ្មីម្នាក់ហើយស្រេច ទុកជាផ្លូវក្រោយការពារប្រសិនក្លឹបខ្លួនត្រូវរបូត Sane ឲ្យទៅក្លឹបអាល្លឺម៉ង់។ នោះគឺខ្សែប្រយុទ្ធស្លាប Leon Bailey របស់ក្លឹប Bayer Leverkusen។
នារដូវកាលនេះ Bailey បង្ហាញខ្លួន ២៤ ប្រកួត រកបាន ៧ គ្រាប់និង Assist ១ លើកឲ្យក្លឹប Leverkusen។ ជាមួយនឹងកត្តាអាយុនៅក្មេងត្រឹម ២២ ឆ្នាំ និងហាងឆេងថ្លៃខ្លួនតែជាងប្រមាណ ១០ លានអឺរ៉ូ នោះគឺសមល្មមសម្រាប់ City អាចយកមកបណ្តុះ ទាញយកផលចំណេញនៅថ្ងៃអនាគត៕
ប្រភព៖ Goal