​គ្រូ Bayern Munich ​៖ ​វា​ដូច​ជា​លឿន​ពេក ​ដែល​យក Haaland ​ធៀប​នឹង Lewandowski

លោក  Hansi Flick ​បាន​និយាយ​ថា​វា​ដូច​ជា​លឿន​ពេក​ហើយ សម្រាប់​ការ​យក​ខ្សែ​ប្រយុទ្ធ Haaland ​ទៅ​ធៀប​ជាមួយ​នឹង Robert Lewandowski ​ដែល​ជា​កីឡាករ​មាន​បទ​ពិសោធ​និង​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន​។

​នៅ​រាត្រី​ម៉ោង​១១:៣០​នាទី​នេះ ​ក្រុម Dortmund ​នឹង​ត្រូវ​ត​ទល់​ជាមួយ​ក្រុម Bayern Munich ​ហើយ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​លីគ​កំពូល​អាល្លឺម៉ង់។ ​ជំនួប​ក្រុម​លេខ​១​និង​លេខ​២​នេះ​ដែរ ​ត្រូវ​បាន​មតិ​ជា​ច្រើន​លើក​ឡើង​ពី​តំបន់​ប្រយុទ្ធ។ ​ដោយ Dortmund ​មាន Haaland ​ស៊ុត​ចូល​គ្រប់​ប្រកួត ​និង Bayern Munich ​មាន Lewandowski ​ក៏​ស៊ុត​មិន​ប្រណី​ផង​ដែរ។

​តែ​សម្រាប់​ការ​ប្រៀបធៀប​នេះ ​ត្រូវ​បាន​លោក Flick ​ដែល​ជា​អ្ន​កចាត់ការ​ក្រុម Bayern Munich ​និយាយ​ថា​៖ “វា​ជា​រដូវ​កាល​ដំបូង​របស់ Haaland ​ដូច្នេះ​បើ​ប្រៀបធៀប​គាត់​ដូចជា​លឿន​ពេក​ហើយ។ Robert ​តែងតែ​ធ្វើ​បាន​ល្អ​ជា​ខ្សែ​ប្រយុទ្ធ​លំដាប់​ពិភព​លោក​រាប់​ឆ្នាំ​មក​ហើយ ប៉ុន្តែ Haaland ​គាត់​ជា​ក្មេង​មាន​ទេពកោសល្យ​ល្អ​ម្នាក់”៕ប្រភព​ Dailymail

  • ​គ្រូ Bayern Munich ​៖ ​វា​ដូច​ជា​លឿន​ពេក ​ដែល​យក Haaland ​ធៀប​នឹង Lewandowski