លោក Jose Mourinho បាននិយាយថាវត្តមានរបស់ Cristiano Ronaldo នៅ Juventus នឹងធ្វើឱ្យបាល់ទាត់ក្នុងប្រទេសអ៊ីតាលី កាន់តែមានអ្នកស្គាល់ច្រើនឡើង។
Ronaldo ផ្លាស់ទៅ Juventus ពិតជាធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈដែលប្រជាប្រិយភាព អ្នកគាំទ្រនៅអ៊ីតាលី ពិតជាពេញចិត្តវត្តមានរបស់កំពូលកីឡាករនេះខ្លាំងណាស់។ ជាមួយគ្នានេះដែរ លោក Jose Mourinho អ្នកចាត់ការក្រុមបិសាចក្រហម បានបង្ហាញចំណាប់អារម្មណ៍ដែរថាបាល់ទាត់នៅអ៊ីតាលី ពិតជាល្បីជាក់ជាមិនខាន ដោយសារតែគេតាមដាន Ronaldo នេះឯង។
“ឥឡូវនេះ យើងមានលីគធំ៣ អ្នកគ្រប់គ្នានឹងមើលបាល់អ៊ីតាលី ដោយសារ Cristiano មើលបាល់អេស្ប៉ាញដោយសារ Messi និងមើលបាល់អង់គ្លេសដោយសារ Premier League ។ ពេលនេះ Serie A បានក្លាយជាលីគសំខាន់ណាស់នៅលើលោក គ្រប់គ្នាអាចនឹងផ្លាស់ប្ដូរគ្រប់យ៉ាងបាន ហើយបច្ចុប្បន្ននេះទៀតសោត Juventus នឹងកាន់តែខ្លាំងថែមទៀត វាជាការផ្លាស់ប្ដូរធំមួយ”។ សម្ដី Jose ។
Ronaldo នឹងបង្ហាញវត្តមានលេងឱ្យក្លឹប Juventus នៅបើករដូវកាលថ្មី ខណៈដែល Pre-Season ខាងមុខនេះ រូបគេមិនបានចូលលេងឡើយ៕ប្រភព៖ dailymail