ក្រុមអ្នកមានបារាំង PSG ក៏បានចូលខ្លួនប្រកួតប្រជែងដើម្បីទិញយកខ្សែប្រយុទ្ធវ័យក្មេង Haaland ពីក្រុម Dortmund ជាមួយក្រុម Real Madrid ផងដែរ។
Haaland បានក្លាយជាកីឡាករលេចធ្លោខ្លាំងនៅអឺរ៉ុបនាពេលបច្ចុប្បន្ននេះ ក្រោយពីរូបគេផ្លាស់មកលេងនៅ Dortmund នឹងតែងតែរកគ្រាប់បាល់បានជានិច្ច។ ក្រុម Real Madrid គឺជាក្រុមមួយដែលត្រូវបានគេមើលឃើញថាលេចមុខមាត់ជាងគេក្នុងការនាំយកកីឡាករន័រវែសទៅលេងនៅអេស្ប៉ាញ។ តែពេលនេះ ក៏ស្រាប់តែមានដំណឹងថាក្រុម PSG ក៏បានចូលខ្លួនមកប្រជែងយក Haaland ទៅផងដែរ។ ការចង់បាន Haaland ទៅលេងនៅបារាំងនេះ គឺធ្វើឡើងក្រោយពី Mbappe ហាក់ដូចជាស្ទាក់ស្ទើរក្នុងការបន្ដកុងត្រាថ្មី។ ដូច្នេះហើយ ក្រុម PSG មានតែធ្វើយ៉ាងណា ដើម្បីស្វែងរកកីឡាករត្រៀមជំនួសឱ្យហើយប៉ុណ្ណោះ៕ប្រភព Marca