Giorgio Chiellini ខ្សែការពាររបស់ក្រុម Juventus បាននិយាយថាគ្រឿងស្រវឹងជាចំណែកមួយដែលបានធ្វើឱ្យទម្រង់លេងរបស់ Arturo Vidal ធ្លាក់ចុះតាំងពីនៅអ៊ីតាលីម្ល៉េះ។
Arturo Vidal គឺជាអតីតកីឡាកររបស់ Juventus ដែលចំណាយពេល៤ឆ្នាំនៅអ៊ីតាលី មុនពេលផ្លាស់ទៅលេងនៅ Bayern Munich និងបន្ដមកលេងនៅ Barcelona កាលពីឆ្នាំ២០១៨កន្លងទៅ។ បច្ចុប្បន្នរូបគេ លេងនៅក្រុមអ្នកមានបុណ្យ ប៉ុន្តែក៏មានបញ្ហាជាច្រើនកើតឡើងសម្រាប់ខ្សែបម្រើរូបនេះផងដែរ។
ការធ្លាក់ទម្រង់លេងរបស់ Vidal មួយរយៈចុងក្រោយនេះ ត្រូវបាន Chiellini អតីតមិត្តរួមក្រុមរបស់គេកាលនៅ Juventus និយាយថា៖ “មនុស្សដូច Vidal នេះ ជួនកាលគាត់ចេញទៅក្រៅផឹកស៊ី ច្រើនជាងអ្វីដែលគួរទទួលបានថែមទៀត។ វាអាចជាផលប៉ះពាល់សម្រាប់ទម្រង់លេងរបស់គេ ដែលធ្វើឱ្យរូបគេខ្សោយជាងមុន។ វាជារឿងធម្មតារបស់មនុស្ស នៅពេលផឹកស្រាច្រើន តែងតែខ្សោយបន្តិចម្ដងៗ”៕ប្រភព Marca