​ប្រធាន​ក្រុម Watford ​ថា​មិន​យក​បាល់​ទាត់ ធំ​ជាង​សុខភាព​ឡើយ​

​Troy Deeney ​ប្រធាន​ក្រុម Watford ​បាន​និយាយ​ថា​លោក​មិន​យល់​ថា​ថ្នាក់​ដឹក​នាំ​កំពុង​គិត​ពី​អ្វី​ឡើយ ប៉ុន្តែ​សម្រាប់​លោក​គឺ​មិន​យក​បាល់ទាត់​ធំ​ជាង​សុខភាព ​និង​គ្រួសារ​ឡើយ។

​ក្របខណ្ឌ Premier League ​មាន​គម្រោង​បើក​ការ​ប្រកួត​វិញ​នៅ​ខែ​ក្រោយ​នេះ ​បើ​ទោះ​ជា​បច្ចុប្បន្ន​អង់គ្លេស ​និង​បណ្ដា​ប្រទេស​ដទៃ​ទៀត​នៅ​មាន​ករណី​ឆ្លង​ច្រើន​ៗ​ក៏​ដោយ។ ​ការ​ចង់​បើក​លីគ​វិញ​នេះ ​នៅ​អង់គ្លេស​កំពុង​តែ​មាន​គំនិត​ខ្វែង​គ្នា​ជា​ច្រើន ព្រោះ​មាន​កីឡាករ​និង​អ្ន​កចាត់ការ​ខ្លះ​បារម្ភ​ពី​សុវត្ថិភាព ​ខ្លាច​ឆ្លង​មេរោគ Covid-19 ​។

ក្នុង​នោះ ​កីឡាករ Troy Deeney ​ដែល​ជា​ប្រធាន​ក្រុម Watford ​បាន​និយាយ​ថា​៖ “ខ្ញុំ​មិន​ទាន់​អាច​និយាយ​ពី​បាល់ទាត់​នៅ​ពេល​នេះ​ទេ ​ខ្ញុំ​ត្រូវ​និយាយ​ពី​គ្រួសារ​របស់​ខ្ញុំ​សិន។ ប្រសិន​បើ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​មិន​អាច​មើល​ថែ​គ្រួសារ​បាន​ទេ ​នោះ​ខ្ញុំ​នឹង​មិន​ធ្វើ​វា​ឡើយ ​ខ្ញុំ​នឹង​មិន​បណ្ដោយ​ឱ្យ​គ្រួសារ​ខ្ញុំ​មាន​បញ្ហា​ឡើយ។ ​តើ​ពួកគេ​កំពុង​ធ្វើ​អ្វី? កាត់​ប្រាក់​ខែ​ខ្ញុំ? ​ខ្ញុំ​មិន​ខ្លាច​ពី​បញ្ហា​ទាំង​នេះ​ទេ”៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT