Fiorentina ​បន្ដ​ហ្វឹកហាត់​ធម្មតា ​ទោះ​រក​ឃើញ​កីឡាករ​៦​នាក់​ឆ្លង Covid-19 ​

​ក្រុម Fiorentina ​នឹង​បន្ដ​ការ​ហ្វឹកហាត់​ជា​ក្រុម​ធម្មតា ​បើ​ទោះ​ជា​ពួកគេ​រក​ឃើញ​ថា​សមាជិក​៦​នាក់​មាន​ផ្ទុក​មេរោគ Covid-19 ​ហើយ​ក៏​ដោយ។

​ក្រុម​នៅ​លីគ​កំពូល​អ៊ីតាលី​នេះ ​បាន​ចាប់​ផ្ដើម​ហ្វឹកហាត់​ជា​ក្រុម​តាំង​ពី​ថ្ងៃ​ទី​៤​ខែ​ឧសភា​កន្លង​ទៅ​ម្ល៉េះ ​ប៉ុន្តែ​គួរ​ឱ្យ​ស្ដាយ ​ពួកគេ​បាន​រក​ឃើញ​កីឡាករ​ដែល​មាន​ផ្ទុក​មេរោគ Covid-19  ​ចំនួន​ដល់​៦​នាក់​ទៅ​ហើយ។ ត្បិត​តែ​រក​ឃើញ​ដល់​៦​នាក់​មែន ប៉ុន្តែ​សមាជិក​ដទៃ​ទៀត​នៅ​បន្ដ​ហ្វឹកហាត់​ធម្មតា ​និង​ធ្វើ​តេស្ដ​រក​មេរោគ​ជា​ប្រចាំ​ផង​ដែរ។

ថ្នាក់​ដឹក​នាំ​ក្រុម Fiorentina ​បាន​បញ្ជាក់​ថា​ក្រុម​សោកស្ដាយ​ដែល​មាន​សមាជិក​ដល់​ទៅ​៦​នាក់​ឆ្លង​មេរោគ​នេះ​។ តែ​ពួកគេ​មាន​សុខភាព​ល្អ​ធម្មតា​ទេ ​ហើយ​អាច​នឹង​ជា​សះស្បើយ​បាន​វិញ​ឆាប់​ៗ​នេះ។ ​ខណៈ​ដែល​ការ​ហ្វឹកហាត់​ត្រូវ​តែ​បន្ដ​ទៅ​មុខ ព្រោះ​លីគ​កំពូល​អ៊ីតាលី​នឹង​បើក​ឡើង​វិញ​ឆាប់​ៗ​ខាង​មុខ​នេះ​ហើយ៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT