Liverpool ​ចង់​បន្ដ​កុងត្រា Mane ​ក្រោយ Real Madrid ​ចាប់​អារម្មណ៍​

​ក្រុម Liverpool ​ចង់​បន្ដ​កុងត្រា​ឱ្យ​ខ្សែ​ប្រយុទ្ធ Mane ​មួយ​ជីវិត​តែ​ម្ដង ​ក្រោយ​ពី​ក្រុម Real Madrid ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ចង់​ទិញ​រូបគេ​ពី Anfield ​។

ដោយសារ​តែ​វិបត្តិ​ Covid-19 ​នឹង​ធ្វើ​ឱ្យ​ការ​ដោះដូរ​កីឡាករ​មួយ​ចំនួន​មិន​អាច​កើត​មាន​បាន​ឡើយ។ ​ដូច្នេះ​ហើយ ​ក្លឹប​ខ្លះ​នឹង​ព្យាយាម​គ្រប់​យ៉ាង​ដើម្បី​រក្សា​ទុក​កីឡាករ​បច្ចុប្បន្ន​នេះ ​មិន​ឱ្យ​មាន​ក្លឹប​ដទៃ​ឆក់​ទៅ​បាន​ឡើយ។ ​ជាក់​ស្ដែង Liverpool ​តែ​ម្ដង គឺ​មិន​ចង់​ឱ្យ​មាន​កីឡាករ​ណា​ម្នាក់​ក្នុង​ក្រុម​បច្ចុប្បន្ន​នេះ ​ចាកចេញ​ទៅ​ណា​ទេ។

ពួកគេ​កំពុង​ព្យាយាម​ត​កុងត្រា​ឱ្យ​ទៅ Mane ​ទៀត ដែល​ជា​កីឡាករ​មាន​ក្លឹប​ច្រើន​ចង់​បាន ជា​ពិសេស​គឺ Real Madrid ​តែ​ម្ដង។ ​កុងត្រា​ចាស់​នៅ​សល់​ត្រឹម​ឆ្នាំ ២០២៣ ​ប៉ុន្តែ​មាន​ដំណឹង​ថា​ក្រុម​របស់​លោក Klopp ​ចង់​បន្ដ​កុងត្រា​មួយ​ជីវិត​ឱ្យ​ទៅ​ខ្សែ​ប្រយុទ្ធ​សេណេហ្គាល់​នេះ​តែ​ម្ដង៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT