ក្រុម PSG បានត្រៀមជាស្រេចក្នុងការស្នើទៅក្លឹប Inter Milan ដើម្បីបន្ថយតម្លៃខ្លួន Icardi ខ្លះ មកត្រឹម៤៤លានផោន ទើបពួកគេអាចទិញយកដាច់បាន។ខ្សែប្រយុទ្ធអាហ្សង់ទីន បានចូលរួមជាមួយក្រុមលីគកំពូលបារាំងកាលពីរដូវក្ដៅកន្លងទៅ ក្រោមលក្ខខណ្ឌខ្ចីជើង។ Icardi តាំងពីមកលេងនៅបារាំងនេះ ធ្វើបានយ៉ាងល្អ ហើយឥឡូវក្លឹបមួយនេះក៏ចង់ទិញដាច់ពីក្រុម Inter Milan តែម្ដងដែរ ប៉ុន្តែអ្វីដែលជាឧបសគ្គនោះគឺតម្លៃខ្លួនគេថ្លៃពេក។
តម្លៃផ្ដាច់កុងត្រារបស់ខ្សែប្រយុទ្ធខាងលើគឺ ៦២លានផោន។ ដោយសារតែវិបត្តិ Covid-19 ផង និងកុងត្រារបស់គេនៅសល់តិចដែរ ទើបក្រុម PSG ចង់បានតម្លៃទាបជាងនេះបន្តិច មកត្រឹម៤៤លានផោន។ ប្រសិនបើ Inter Milan ព្រមលក់ក្នុងតម្លៃ៤៤លានផោន នោះការផ្ទេរនឹងកើតមានឡើងមិនខាន៕
ប្រភព៖ DailyMail