ក្រុម Real Madrid និង FC Barcelona កំពុងត្រៀមចរចាកាត់ប្រាក់ឈ្នួល៣០% លើកីឡាករឈុតធំ ដើម្បីសន្សំលុយខ្លះ ក្រោយពីរងសម្ពាធដោយសារតែមេរោគ Covid-19 ។នៅរដូវកាលនេះ ក្លឹបភាគច្រើនបានប្រើមធ្យោបាយកាត់ប្រាក់ឈ្នួលកីឡាករខ្លះ ដើម្បីទ្រទ្រង់ក្លឹបអំឡុងពេលមិនមានចំណូលពីការប្រកួត។ ដោយក្រុម Real Madrid ពីពេលនេះរហូតដល់ចប់រដូវកាល គឺអាចនឹងកាត់ពី១០ទៅ២០% ទៅតាមពេលវេលាជាក់ស្ដែង។ ដោយឡែកក្រុម Barcelona វិញ គឺកាត់ប្រាក់ឈ្នួលដល់ទៅ៧០%ឯណោះ ច្រើនជាងក្លឹបដទៃទៀត។
យ៉ាងណាមិញ មិនត្រឹមតែកាត់ប្រាក់ឈ្នូលនៅរដូវកាលនេះទេ ក្លឹបអ្នកមានទាំងពីរនៅអេស្ប៉ាញក៏គ្រោងបន្ដការកាត់ប្រាក់ឈ្នួលបន្ថែមទៀតនៅរដូវកាលថ្មីខាងមុខទៀតផងដែរ។ រដូវកាលថ្មីខាងមុខនេះ ក្រុម Real Madrid និង Barcelona គ្រោងកាត់ប្រាក់ឈ្នូល៣០%ដូចគ្នាទៅលើក្រុមកីឡាករឈុតធំ។ តែការចរចានៅមិនទាន់បញ្ចប់ទេ លទ្ធផលកីឡាករព្រមឬយ៉ាងណាក៏មិនទាន់ច្បាស់ដែរ៕
ប្រភព៖ DailyMail