Robben ​ត្រូវ​ក្លឹប​នៅ​ប្រេស៊ីល ​ទាក់ទង​ឱ្យ​ចូល​លេង​បាល់ទាត់​វិញ​

​ខ្សែ​ប្រយុទ្ធ Arjen Robben ​បាន​ប្រកាស​ចូល​និវត្ត​កាល​ពី​ពេល​កន្លង​ទៅ​នេះ ​ក្រោយ​ពី​ចំណាយ​ពេល​១៩​ឆ្នាំ​ជាមួយ​អាជីព​ជា​កីឡាករ​។

​តែ​នៅ​ពេល​នេះ ​សាមី​ខ្លួន​បាន​បង្ហើប​ថា​ពិត​ជា​នឹក​ដល់​ទីលាន ​និង​ការ​ប្រកួត​ប្រជែង​ខ្លាំង​ណាស់ ​ប្រសិន​បើ​មាន​ឱកាស​ចង់​ត្រលប់​ទៅ​រក​ការ​ប្រកួត​វិញ។ ​ក្រោយ​ពី​មាន​ដឹង​ដំណឹង​នេះ​ហើយ ស្រាប់​តែ​ក្លឹប Botafogo ​របស់​ប្រទេស​ប្រេស៊ីល បាន​ទាក់ទង​ទៅ Robben ​ភ្លាម ​ដើម្បី​ឱ្យ​ចូល​រួម​ជាមួយ​ពួកគេ ​ក្នុង​ការ​ទទួល​បាន​បទ​ពិសោធ​នៅ​លីគ​ប្រេស៊ីល។ ​តែ​លទ្ធផល​យ៉ាងណា នៅ​មិន​ទាន់​ដឹង​ច្បាស់​ទេ ព្រោះ​ក្លឹប Botafogo ​នេះ ​ក៏​ទំនង​មិន​មាន​ប្រាក់​ច្រើន​ដើម្បី​ផ្ដល់​តម្លៃ​ពលកម្ម​ដល់​គេ​ដែរ។

អតីត​កីឡាករ Bayern Munich , Chelsea ​និង Real Madrid ​ខាង​លើ​នេះ ​ធ្លាប់​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន​ក្នុង​អាជីព។ ​ទាំង​នៅ​ហុល្លង់ អង់គ្លេស អេស្ប៉ាញ ​និង​អាល្លឺម៉ង់ ​រូបគេ​សុទ្ធ​តែ​ធ្លាប់​ទៅ​លេង ​និង​ឈ្នះ​ពាន​ទាំង​អស់៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT