មិនខុសពីកីឡាករបាល់ទាត់កំពូល សូម្បីតែក្លឹបបាល់ទាត់នីមួយៗក៏មានក្រុមហ៊ុនឬស្ថាប័នធំតូចទាក់ទងជួលឲ្យផ្សព្វផ្សាយផលិតផលសម្រាប់ពួកគេផងដែរ។
និយាយតែមួយផ្នែកលើ Instagram ក្លឹបនៅ Premier League ខ្លះអាចរកបានជិត ២ មុឺនដុល្លារឯណោះ/សប្តាហ៍ ដោយគ្រាន់តែអង្គុយចុចទូរសព្ទ ជួយផ្សព្វផ្សាយនូវអ្វីដែលម្ចាស់ Sponsor ទាមទារចង់បាន។
តើអ្នកដឹងទេ ក្លឹបនៅ PL ណាមួយដែលទទួលបានចំណូលច្រើនបំផុតពីផ្នែកនៃការផ្សព្វផ្សាយលើ Instagram នារដូវកាលនេះ?
តាមរបាយការណ៍ពី OnlineCasino.uk បង្ហាញ ៦ ក្លឹបដូចតទៅ៖
- Man Utd – រដូវកាលនេះ ទទួលបាន ៥៤៣ ១៨៥ ផោន ឬប្រហែល ១៥ ៧១២ ផោន/សប្ដាហ៍ (១៩ ៣៥៥ ដុល្លារ)
- Chelsea – រដូវកាលនេះ ទទួលបាន ៥៤០ ២៧៧ ផោន ឬប្រហែល ១៥ ៦២៨ ផោន/សប្តាហ៍
- Arsenal – រដូវកាលនេះ ទទួលបាន ៣៧៣ ៧០៦ ផោន ឬប្រហែល ១០ ៨១០ ផោន/សប្តាហ៍
- Man City – រដូវកាលនេះ ទទួលបាន ៣៦៩ ៨៤៦ ផោន ឬប្រហែល ១០ ៦៩៨ ផោន/សប្តាហ៍
- Liverpool – រដូវកាលនេះ ទទួលបាន ៣១៣ ៤០១ ផោន ឬប្រហែល ៩ ០៦៥ ផោន/សប្តាហ៍
- Everton – រដូវកាលនេះ ទទួលបាន ២៩៥ ៤៦៥ ផោន ឬប្រហែល ៨ ៥៤៧ ផោន/សប្តាហ៍
បញ្ជាក់ថាក្រោយផ្ទុះវិបត្តិកូវីដ១៩ ចំណូលដែលទទួលបានពីការផ្សព្វផ្សាយរបស់ Sponsor នេះសោត ក៏មានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ផងដែរ ដោយក្នុងរយៈពេល ២ ខែចុងក្រោយ ក្លឹប Man Utd រកបានតែជាង ៦៥ ០០០ ផោនតែប៉ុណ្ណោះ៕
ប្រភព៖ SportBible