ក្រោយក្លឹបជាច្រើនបានត្រលប់មកធ្វើការហ្វឹកហាត់ជាបណ្តើរៗវិញ សម្រាប់បាល់ទាត់នៅលីគកំពូលអាល្លឺម៉ង់ បានទទួលភ្លើងខៀវពីរដ្ឋាភិបាលប្រចាំផ្ទៃប្រទេសហើយ ដោយកំណត់យកថ្ងៃទី ១៥ ឧសភា ចំនឹងថ្ងៃសុក្រសប្ដាហ៍ក្រោយជាការចាប់ផ្តើមបាល់ទាត់ឡើងវិញ។
Bundesliga អាចនឹងក្លាយជាលីគដំបូងគេប្រចាំលីគកំពូលទាំង ៥ ក្នុងតំបន់អឺរ៉ុប ដែលត្រលប់មកលើទីលានប្រកួតសារជាថ្មី ក្រោយខកខានអស់រយៈពេលជាង ១ កន្លះមកហើយនោះ។
បញ្ជាក់ថាមុនផ្អាកការប្រកួត នៅលីគអាល្លឺម៉ង់គឺជាប់គាំងត្រឹមជុំទី ២៥ ដោយគិតត្រឹមពេលនោះក្លឹប Bayern Munich ឈរនៅចំណាត់ថ្នាក់ទី ១ មាន ៥៥ ពិន្ទុ រីឯ Borussia Dortmund មាន ៥១ ពិន្ទុឈរលេខ ២ និង RB Leipzig ឈរលេខ ៣ មាន ៥០ ពិន្ទុ។
ចំណែកឯ Top Scorer គិតត្រឹមជុំដដែល គឺ Robert Lewandowski រកបាន ២៥ គ្រាប់ឈរដាច់គេ រីឯ Assist បានទៅលើឈ្មោះ Thomas Muller ធ្វើបាន ១៦ លើក៕ ប្រភព៖ DailyMail