អតីត​កីឡាករ​ម្នាក់​ដែល​ស្លាប់​នៅ​ឆ្នាំ ២០១៦ ​រក​ឃើញ​ថា​នៅ​មាន​ជីវិត​រស់​នៅ​អាល្លឺម៉ង់​

​Hiannick Kamba ​អតីត​កីឡាករ​បាល់ទាត់​ម្នាក់​របស់​ក្រុម Schalke ​ត្រូវ​បាន​គេ​ប្រកាស​ថា​បាន​ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​មួយ​កាល​ពី​ថ្ងៃ​ទី​៩​ខែ​មករា​ឆ្នាំ ២០១៦​កន្លង​ទៅ។

ស្រាប់​តែ​នៅ​ពេល​នេះ ​គេ​បាន​ប្រទះ​ឃើញ Kamba ​នៅ​មាន​ជីវិត​នៅ​ឡើយ ​ដោយ​ជួប​នៅ​តំបន់ ​Ruhr ​ក្នុង​ប្រទេស​អាល្លឺម៉ង់។ ​Kamba ​នៅ​មាន​សុខភាព​ល្អ ​និង​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ។ ដោយសារ​តែ​ការ​ជួប​យ៉ាង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នេះ​ហើយ ​ទើប​បាន​ជា​ប៉ូលិស​នឹង​សើប​អង្កេត​លើ​ករណី​នេះ​ទៀត ​ថា​តើ Kamba ​បាន​ធ្វើ​ពុត​ជា​ស្លាប់ ​ឬ​យ៉ាង​ណា។ ការ​ស្លាប់​របស់​អតីត​កីឡាករ​បាល់ទាត់​ម្នាក់​នេះ ​គឺ​ប្រពន្ធ​របស់​គេ​ទទួល​បាន​ថ្លៃ​ធានារ៉ាប់រង​ច្រើន​មែនទែន​នៅ​គ្រា​នោះ។

​ Hiannick Kamba ​ជា​អតីត​ខ្សែ​ការពារ​ម្នាក់ ​ហើយ​ជា​មិត្ត​រួម​ក្រុម​របស់ Manuel Neuer ​ថែម​ទៀត​ផង អំឡុង​ពេល​លេង​ឱ្យ​ក្រុម Schalke ​។ ​រូបគេ​ត្រូវ​បាន​គេ​ប្រកាស​ថា​ស្លាប់ ដោយសារ​តែ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ស្រុក​កំណើត​ប្រទេស​កុងហ្គោ៕ប្រភព ៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT